ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ៣​ថ្ងៃ​បុណ្យចូលឆ្នាំចិនតំបន់ទេសចរណ៍ខេត្តស្ទឹងត្រែងទទួល​ភ្ញៀ​វជាង15000​នាក់

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យោង​តាម​របាយ​ការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា គិត​ត្រឹម​រយៈ​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៦​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នា​ពិធី​ចូល​ឆ្មាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បាន​ចូល​មក​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​មួយ​ចំនួន…

ខេត្តស្ទឹងត្រែង ៖ យោង​តាម​របាយ​ការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា គិត​ត្រឹម​រយៈ​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៦​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នា​ពិធី​ចូល​ឆ្មាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បាន​ចូល​មក​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​មួយ​ចំនួន ។

លោក អ៊​ន ប៉ា​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ឱ្យ​ដឹង​ថា ដោយសារ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​មួយ​អំណោយផល​ទៅ​លើ​ផ្នែក​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍​ទើប​ទទួល​បានការ​ទាក់ទាញ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ ក្នុង​នោះ​យើង​ការ​បានការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​មួយ​ចំនួន​ដែល​មាន​ទេសភាព​ល្អ​នោះ​ដែរ ។

លោក​បន្ត​ថា នៅ​តំបន់​ទេសចរណ៍​នីមួយ​ៗ​មានការ​តុបតែង​តាម​បែប​ធម្មជាតិ​ទីកន្លែង​អង្គុយ​លេង​កម្សាន្តមាន​សង់​ជា​ឃ្យុះ​ដាច់​ដោយឡែក និង​ជាប់​គ្នា​ជា​ខ្សែ​ប្រប​មាត់ទឹក​ដ៏​ត្រជាក់​ដែល​ក្មេង​ក៏​អាច​ចុះ​លេង​បាន​ព្រមទាំង​មានការ​លក់​បាយ​ម្ហូប និង​ភេ​ជ្ជៈ​គ្រប់​ប្រភេទ រួម​ទីកន្លែង​សម្រាប់​ចត​យានយន្ត​ធំ​ទូលាយ​ដង​ដែរ ។ ក្រៅពី​នោះ​មន្ទីរ​បាន​រៀបចំ​បង្គន់​អនាម័យ និង​ធុង​ដាក់​សម្រាម​ក្រោយ​ភ្ញៀវ​ពិសារ​ភោជនីយ​អាហា​រួច​អាច​វេច​ខ្ចប់​ទៅ​ដាក់​ក្នុង​ធុង​ដើម្បី​រួមចំណែក​សម្អាត​បរិស្ថាន​ថែម​ទៀត ។

 

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​តាម​តំបន់​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​៤០៦០​នាក់ បន្ទាប់​មក​សរុប​រួម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ២០១៨ ទទួល​បាន​ចំនួន​១៥២៥០​នាក់​បើ​ធៀប​ក្នុង​ឆ្នាំ​២០១៧​មានការ​កើនឡើង​ចំនួន​១៣១៤​នាក់ ស្មើនឹង​៩,៤២​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ