ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល​ស្លា.ប់​ម្នាក់​របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឬ​ឯ​២​នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​១៩ ខែកុម្ភៈ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កាច់​រទេះ…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឬ​ឯ​២​នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​១៩ ខែកុម្ភៈ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ។

មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាង​ម៉ូតូ​ម៉ាក​ដា​ឌ្រី​ម ពាក់​ស្លាក​លេខ បាត់ដំបង ១X-៦៣៥៤ ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ បាត់ដំបង ១V-២១៣៨ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ភាគី​ម្ខាង​ជិះ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ពេល​ដល់​ចំណុច​ខាងលើ ក៏​បាន​រេ​ចង្កូត​ចូល​ឆ្លង​ទ្រូង​ថ្នល់ ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ជិះ​ឌុ​ប​គ្នា​ពីរ​នាក់ ដែល​ធ្វើ​ដំណើរ​ផ្ទុយ​ទិស​គ្នា ចំ​ពូ​មុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល និង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ដែល​ជិះ​ម្នាក់ឯង​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ភាគី​ជិះ​២​នាក់​រង​របួស​ជា​ទម្ងន់ ។

បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា អ្នក​ជិះ​ម៉ូតូ​ទាំង​២​ភាគី​បាន​ជិះ​ម៉ូតូ​លឿន​ដូច​គ្នា ហើយ​បាន​ជិះ​បុក​គ្នា​ទាំង​កំរោល​ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ជិះ​ដោយសារ​ជិះ​បែប​ព្រហើន​ផង ។ សាក្សី​បាន​បញ្ជាក់​ថា ភាគី​ម្ខាង​ដែល​ជិះ​ម្នាក់ឯង ជិះ​លឿន​ដូច​ហោះ​លុះ​ពេល​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ភាគី​ម្ខាង​ទៀត​ដែល​ជិះ​២​នាក់​ទើប​នាំ​ឲ្យ​ស្លាប់​ខ្លួនឯង​បែប​នេះ ។

មន្ត្រី​ចរាចរណ៍​ដែល​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​បាន​និយាយ​ថា ក្រោយ​ពី​បាន​ស្រាវជ្រាវ គឺ​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ រិ​ទ្ធ ដា​លី​ន ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ។

ចំណែកឯ​ភាគី​ពីរ​នាក់​ដែល​រង​របួសធ្ងន់​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ តែ​គេ​ដឹង​ថា ពួក​គេ​រស់នៅ​ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ដូច​គ្នា ។ ក្រោយ​ពី​ប​ញ្ជួ​ន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ និង​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ មន្ត្រី​ជំនាញ​ក៏​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ហើយ​បាន​នាំ​យក​មធ្យោបាយ​បង្កហេតុ​របស់​ភាគី​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​មោងឫស្សី ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ