ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​ខ្សាច់​លុប​ព្រៃកោងកាង​យក​ដី​លក់ ធ្លាយ​មុខ​ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ដូចដែល​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ចំនួន​២​លើក​រួច​មក​ហើយ អំពី​ករណី​លួច​បូម​ខ្សាច់​លុប​ព្រៃកោងកាង និង​លួច​ធ្វើ​លិខិត​លក់​-​ទិញ​ដី​ព្រៃកោងកាង​ទាំង​បំពាន​ច្បាប់ និង​ជា​ដី​ក្នុង​តំបន់​សហគមន៍​ការពារ​ដោយ​ក្រសួងបរិស្ថាន​ថែម​ទៀត ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង ។ ការ​ចុះ​ផ្សាយ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​មើលឃើញ​នូវ​រឿងអាស្រូវ​យ៉ាងច្រើន​ដោយសារ​តែ…

ខេត្តកោះកុង ៖ ដូចដែល​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ចំនួន​២​លើក​រួច​មក​ហើយ អំពី​ករណី​លួច​បូម​ខ្សាច់​លុប​ព្រៃកោងកាង និង​លួច​ធ្វើ​លិខិត​លក់​-​ទិញ​ដី​ព្រៃកោងកាង​ទាំង​បំពាន​ច្បាប់ និង​ជា​ដី​ក្នុង​តំបន់​សហគមន៍​ការពារ​ដោយ​ក្រសួងបរិស្ថាន​ថែម​ទៀត ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង ។

ការ​ចុះ​ផ្សាយ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​មើលឃើញ​នូវ​រឿងអាស្រូវ​យ៉ាងច្រើន​ដោយសារ​តែ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រួមគំនិត​ជាមួយ​មន្ត្រី​បំពាន​ច្បាប់ ហើយ​រួមគំនិត​គ្នា​ឆ្លើយ​កុហក​ខាង​កាសែត ដើម្បី​រិះរក​ប្រយោជន៍​ពី​ការ​លួច​លក់​ដី​រដ្ឋ ដើម្បី​យក​ប្រយោជន៍​ចែក​គ្នា​ទៅ​វិញ ។

តាម​ប្រភព​ច្បាស់ការ​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ឯកសារ​ពាក់ព័ន្ធ​នឹង​រឿង​លួច​លក់​ដី​ក្នុង​តំបន់​សហគមន៍​ដ៏​អាស្រូវ​ខាងលើ​នេះ​ថា អ្នកលក់ គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកោះកុង ឈ្មោះ សុខ គឹ​ម​ហុង និង​ប្រពន្ធ​ឈ្មោះ ស៊ីវ ជូ កើត​ឆ្នាំ​១៩៧៥ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ។

ចំណែក​អ្នកទិញ​ឈ្មោះ ជា លាង​ហុង ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ទី​១៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ជា​មន្ត្រី​ប៉ូលិស​ក្រសួងមហាផ្ទៃ ។ ប្រភព​ដដែល​បញ្ជាក់​ថា ផ្ទៃដី​សហគមន៍​ដែល​ឈ្មោះ​សុខ គឹ​ម​ហុង​បាន​លក់​មាន​ចំនួន​៣​បង្កាន់ដៃ​ទី​១- មាន​ទំហំ​ទទឹង​២៦០​ម៉ែត្រ បណ្តោយ​២៦៦​ម៉ែត្រ ។ ទី​២-​ទទឹង​៨០​ម៉ែត្រ បណ្តោយ​២៦០​ម៉ែត្រ ។ ទី​៣- ទទឹង​៤៤០​ម៉ែត្រ បណ្តោយ​១០០​ម៉ែត្រ និង​មាន​ផ្ទៃ​សរុប​១៣៣.៩៦០​ម៉ែត្រការ៉េ (​ជាង​១៣​ហិ​កតា​) ។ ប្រភព​ដដែល​បាន​ទម្លាយ​ថា ឯកសារ​ដើម​របស់​អ្នកលក់​ឈ្មោះ សុខ គឹ​ម​ហុង ជា​ឯកសារ​មិន​ប្រក្រតី ព្រោះ​ឯកសារ​ខ្លះ​គ្មាន​ស្នាម​មេដាយ និង​គ្មាន​ហត្ថលេខា​អាជ្ញាធរ​មូលដ្ឋាន ហើយ​ចំនួន​ផ្ទៃដី​ដែល​បាន​រំលោភ​លក់​ជាក់ស្តែង គឺ​មាន​ចំនួន​ជិត​៣០​ហិ​កតា​ឯណោះ មិនដឹង​ថា អ្នកទិញ ឬ​ក៏​អ្នកលក់​ជា​អ្នក​បូម​ខ្សាច់​លុប ដើម្បី​រំលោភ​យក​ទេ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អនុក្រឹត្យ​លេខ​២៣៦​អន​ក្រ​បក​ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០០៩ ដី​ខាងលើ​នេះ ត្រូវ​បាន​កាត់​ចេញពី​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប មក​ជា​ដី​សហគមន៍​ចំនួន​១០៥៣ ហិ​កតា និង​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ