ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​បាត់​ពី​ផ្ទះ​មួយ​យប់​មួយ​ថ្ងៃ ប្រទះ​ឃើញ​អណ្ដែត​ទឹកស្ទឹង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹកស្ទឹង កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ស្ទឹង​កូន​ជ្រែ ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល…

ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹកស្ទឹង កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ស្ទឹង​កូន​ជ្រែ ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បន្ទាប់​ពី​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ដើរ​បាត់​ពី​ផ្ទះ​មួយ​យប់​មួយ​ថ្ងៃ ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ម រុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​ម៉ោង​០៣​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​យ៉ាង​ជោកជាំ បាន​ដើរ​សំដៅ​ទៅ​ទិស​ខាងត្បូង​បាត់ ។ បន្ទាប់​ពី​បាត់​ជន​រង​គ្រោះ​មិន​មក​ផ្ទះ យប់​នោះ​កូន ប្រពន្ធ និង​អ្នក​ភូមិ បាន​នាំ​គ្នា​ដើរ​រក​មិនឃើញ ។ លុះដល់​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ទើប​មាន​អ្នក​ជិតខាង និង​ប្រពន្ធ​កូន​រក​ឃើញ​សព ឈ្មោះ ស៊ា​ម រុន អណ្ដែត​ក្នុង​ទឹកស្ទឹង​កូន​ជ្រែ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក នគរបាល​ប៉ុស្ដិ៍ បាន​សហ​ការណ៍​ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ បាន​ធ្វើការ​ពិនិត្យ​លើ​សព មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់​ឡើយ ។ ក្រោយ​ការ​ពិនិត្យ និង​តាម​ការ​អះអាង​ពី​ប្រពន្ធ និង​អ្នក​ជិតខាង​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសា​លង់ទឹក​ប្រាកដ​មែន ។ បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ