ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីទំនេរទុកធ្វើខ្មោចអី លក់យកប្រាក់វិញគ្រាន់ !

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទីតាំង​ដី​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជាប់​នឹង​របង​សាលាឃុំ​ជី​ផុ​ច អតីត​ជា​ដី​សាលាស្រុក​មេ​សាង ហើយ​ក្រោយមក​ត្រូវ​បាន​កាត់​ប្រគល់​ទៅ​ឱ្យ​គណៈបក្ស​ប្រជាជន​ស្រុក​មេ​សាង​ជា​អ្នកគ្រប់គ្រង​នោះ ថ្មី​ៗ​នេះ​ស្រាប់តែ​លិចឮ​ព័ត៌មាន​មក​ថា ដី​នេះ​ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​ថៅកែ​ផ្សារ​ម្នាក់​នៅ​ស្រុក​មេ​សាង​នោះ ហើយ​ពេល​នេះ​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​យក​ធ្វើ​ជា​ផ្សារ​ទំនើប ។ មិនតែប៉ុណ្ណោះ​គេ​បាន​ជីក​យក​អាចម៍ដី​ពី​ក្នុង​ព្រែក​ជី​ផុ​ច​ដែល​នៅ​ខាងក្រោយ​សាលាឃុំ​មក​ចាក់​លើ​ដី​ធ្វើ​ផ្សារ​នោះ​ធ្វើ​ឱ្យ​កើត​ទៅ​ជា​រណ្តៅ​ក្រហេងក្រហូង​ពេញ​ក្នុង​ព្រែក​ថែម​ទៀត​ផង…

ខេត្តព្រៃវែង ៖ ទីតាំង​ដី​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជាប់​នឹង​របង​សាលាឃុំ​ជី​ផុ​ច អតីត​ជា​ដី​សាលាស្រុក​មេ​សាង ហើយ​ក្រោយមក​ត្រូវ​បាន​កាត់​ប្រគល់​ទៅ​ឱ្យ​គណៈបក្ស​ប្រជាជន​ស្រុក​មេ​សាង​ជា​អ្នកគ្រប់គ្រង​នោះ ថ្មី​ៗ​នេះ​ស្រាប់តែ​លិចឮ​ព័ត៌មាន​មក​ថា ដី​នេះ​ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​ថៅកែ​ផ្សារ​ម្នាក់​នៅ​ស្រុក​មេ​សាង​នោះ ហើយ​ពេល​នេះ​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​យក​ធ្វើ​ជា​ផ្សារ​ទំនើប ។

មិនតែប៉ុណ្ណោះ​គេ​បាន​ជីក​យក​អាចម៍ដី​ពី​ក្នុង​ព្រែក​ជី​ផុ​ច​ដែល​នៅ​ខាងក្រោយ​សាលាឃុំ​មក​ចាក់​លើ​ដី​ធ្វើ​ផ្សារ​នោះ​ធ្វើ​ឱ្យ​កើត​ទៅ​ជា​រណ្តៅ​ក្រហេងក្រហូង​ពេញ​ក្នុង​ព្រែក​ថែម​ទៀត​ផង ។

លោក ព្រុំ សុ​ខឿន មេឃុំ​ជី​ផុ​ច​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ដី​នេះ​គឺជា​ដី​ទួល​សាធារណៈ ដែល​មានព្រៃ​ស៊ុបទ្រុប និង​គ្មាន​មនុស្ស​រស់នៅ​ទេ លុះ​ចូល​ដល់​សម័យ ប៉ុ​ល ពត គេ​បាន​យក​ទីតាំង​នេះ​ធ្វើ​ជា​ចំការ​កប្បាស់ និង​ជា​កន្លែង​ស្លថ្នាំ​តែ​ក្រោយ​បែក​របប​នេះ​មក​គេ​ក៏​បាន​យក​ទីតាំង​នេះ​ធ្វើ​ជា​សាលាស្រុក​មេ​សាង រហូត​ដល់​ឆ្នាំ​១៩៩០ ពេល​ដែល​គេ​ផ្លាស់​ប្តូរ​សាលាស្រុក​ទៅ​នៅ​ជាប់​ផ្លូវ​ធំ ទីតាំង​បច្ចុប្បន្ន​នោះ ដី​សាលាស្រុក​ចាស់​នេះ​គេ​បាន​កាត់​ប្លង់ ប្រគល់​ទៅ​ឱ្យ​គណៈបក្ស​ប្រជាជន​ស្រុក ជា​អ្នកគ្រប់គ្រង​រហូត​ដល់​បច្ចុប្បន្ន​។

ដោយឡែក​រឿង​គេ​ប្រគល់​ទៅ​ឱ្យ​ថៅកែ​ផ្សារ ឈូស​ឆាយ​យក​ធ្វើ​អ្វី​នោះ​លោក​មិនដឹង​ទេ ហើយ​រឿង​គេ​ជីក​យក​អាចម៍ដី​ពី​ក្នុង​ព្រែក​នោះ អ្នកមាន​សិទ្ធិ​អនុញ្ញាតិ​ឱ្យ​គេ​ជីក​គឺ​ខាង​ស្រុក ដូច្នេះ​សូម​ទៅ​សួរ​ខាង​ស្រុក​ទៅ​ទើប​ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ