ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​រវល់​បោក​ខោអាវ​ក្រោមផ្ទះ​កូន​ដើរ​ធ្លាក់​ទឹកស្រះ​លង់​ស្លា.ប់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កុមា​រា​អាយុ​ជាង​មួយ​ខួប​បាន​ដើរ​ធ្លាក់​ទឹកស្រះ បណ្ដាល​ឲ្យ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​០៨​និង​៥0​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ដែល​ម្ដាយ​កំពុង​បោក​ខោអាវ​នៅ​ខាងក្រោម​ផ្ទះ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយព្រៃ…

ខេត្តបាត់ដំបង ៖ កុមា​រា​អាយុ​ជាង​មួយ​ខួប​បាន​ដើរ​ធ្លាក់​ទឹកស្រះ បណ្ដាល​ឲ្យ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​០៨​និង​៥0​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ដែល​ម្ដាយ​កំពុង​បោក​ខោអាវ​នៅ​ខាងក្រោម​ផ្ទះ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយព្រៃ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ ពិន ណា​ផានិត អាយុ​២២​ខែ ។ កុមា​រា​រូប​នេះ​បាន​លង់ទឹក​ស្រះ​នៅ​ខាងជើង​ផ្ទះ​របស់​ខ្លួន ប្រហែល​ជាង​១០​ម៉ែត្រ ពេល​ម្ដាយ​ជាប់រវល់​បោក​ខោអាវ ។ ក្រោយ​ពី​មិនឃើញ​កូន ក៏​ងើប​ដើរ​ក​ស្រាប់តែ​ឃើញ​កូន​ស្លាប់​នៅ​ក្នុង​ស្រះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

បើ​តាម​ម្ដាយ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​ចេះ​ដើរ​តេះតះ ហើយ​ពេល​គាត់​កំពុង​បោក​ខោអាវ​នៅ​ក្រោមផ្ទះ កូន​គាត់​ក៏​នៅ​លេង​ក្បែរ​គាត់​ដែរ ប៉ុន្តែ​ពេល​គាត់​ភ្លេច​មើល ទើប​កូន​មាន​គ្រោះថ្នាក់​បែប​នេះ ។ គាត់​និយាយ​ទៀត​ថា គ្រានោះ​គាត់​ហាក់​ភ្លេច​មើល​កូន​មួយភាំង ព្រោះ​ជាប់រវល់​បោក​ខោអាវ តែ​ពេល​បាត់​មិន​ឮ​មាត់​កូន ហើយ​ងាក​រក​មើល​មិនឃើញ​ក៏​ស្ទុះ​ទៅ​មើល​ក្នុង​ក៏​ឃើញ​កូន​ធ្លាក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ គាត់​រន្ធត់​ចិត្ត​បំផុត​ពេល​ឃើញ​កូន​ស្លាប់​ក្នុង​ទឹក​បែប​នេះ ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​កុមា​រា​រង​គ្រោះ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ