ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ឌួ​ង ឆាយ ប្តឹង​ស្ត្រី​អ្នកបម្រើ​ក្តិច​ប្រដាប់​ភេទ​កូនប្រុស​ហើម​ខុស​ប្រក្រតី​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ក្រោម​បទ​«​ហិង្សា​» តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា ឌួ​ង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ក្រោម​បទ​«​ហិង្សា​» តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា ឌួ​ង ឆាយ ។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ស្ត្រី​អ្នកបម្រើ​ផ្ទះ​ជា​ផ្លូវ​ហើយ​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន តាម​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ។

ស្ត្រី​រង​នូវ​ការ​ចោទប្រកាន់​ខាងលើ​នេះ​មានឈ្មោះ អ៊ុំ សុ​ផា​ន់​ណា អាយុ​២៣​ឆ្នាំ ដែល​ជា​កូន​អ្នក​ក្រីក្រ​មក​ពី​ស្រែ​ចំការ ជា​អ្នកបម្រើ​ការ​ក្នុងផ្ទះ​ឲ្យ​លោក​ឧកញ៉ា ឌួ​ង ឆាយ ។ នាង​ត្រូវ​បាន​លោក​ឧកញ៉ា ឌួ​ង ឆាយ ឃាត់ខ្លួន​នៅ​ពេល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​ថា​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​កូនប្រុស​តូច​ៗ​របស់​លោក​២​នាក់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចុង​ក្រោយ​នេះ​ថា នាង​អ្នកបម្រើ​បាន​ធ្វើ​ទារុណកម្ម​វាយ និង​ក្តិច​ប្រដាប់​ភេទ​(​ពងស្វាស​) យ៉ាង​ព្រៃផ្សៃ​បំផុត​លើ​ក្មេង​ប្រុស​លោក​បណ្តាល​ឲ្យ​ហើម​ខុស​ប្រក្រតី ។ នៅ​ក្នុង​ដំណាក់កាល​សមត្ថកិច្ច​កំពុង​ចាត់ការ​លើ​សំណុំរឿង​នេះ លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏​បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​មួយ​តាម​រយៈ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ Duong Chay ឌួ​ង ឆាយ រៀបរាប់​សាច់​រឿង​នេះ​យ៉ាង​លម្អិត​ជា​ច្រើន​នាទី​ផង​ដែរ​ដែល​មាន​ខ្លឹមសារ​នោះ​ខឹង​ទៅ​លើ​ស្ត្រី​ឈ្មោះ អ៊ុំ សុ​ផា​ន់​ណា ជា​អ្នកបម្រើ​ខ្លាំង ។

ប៉ុន្តែ​ជាមួយនឹង​ការ​ខឹង​នាង​អ្នកបម្រើ​លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏​មាន​ភាព​អាណិតអាសូរ​ទៅ​ដល់​ឪពុក​ម្តាយ និង​បងប្អូន​របស់​នាង អ៊ុំ សុ​ផា​ន់​ណា ដែល​បាន​ទៅ​សំពះ​អង្វរ​ដល់​ផ្ទះ​សុំ​កា​រស​ណ្តោះ​ប្រណី​ទោស​ឲ្យ​នាង ។ តែ​លោក​នៅ​មានការ​ឈឺចាប់​នៅ​ពេល​ឃើញ​កូនប្រុស​លោក​ជា​ក្មេង​មិន​ទាន់​ដឹង​អី​សោះ និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ហើយ​គេ​ទាំង​ពីរ​នាក់​បាន​យំ​ស្រែក​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​យ៉ាង​ដូច្នេះ សួរ​ថា​ឪពុក​ម្តាយ​មានការ​ឈឺចាប់​ប៉ុណ្ណា ប៉ុន្តែ​ពេល​នេះ​លោក​ទុក​ពេល​ឲ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ។

នៅ​មាន​ពាក្យ​ពេ​ជ​ជា​ច្រើន​ទៀត​ដែល​លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​រៀបរាប់​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​របស​លោក ហើយ​ថែម​ទាំង​បាន​បង្ហាញ​រូប​កូនប្រុស​ម្នាក់​ដែល​អះអាង​ថា នាង អ៊ុំ សុ​ផា​ន​ណា វាយ​ធ្វើបាប​នោះ​បន្លឺ​សម្លេង​ដែរ ៕

https://www.facebook.com/DuongChayPage/videos/584783355202670/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ