ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​៥​ករណី​អំឡុង​ថ្ងៃ​ចូល​ឆ្នាំចិន​ឆ្នាំ​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​រង​របួស​ចំនួន​៦​នាក់ ក្នុង​នោះ​របួសធ្ងន់​៣​នាក់​និង​របួសស្រាល​៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន​៥​ករណី ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ចា​ក់​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ភាគច្រើន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃ​នប់ ហើយ​ក្រៅពី​មនុស្ស​ស្លាប់ និង​របួស ក៏​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​៣​គ្រឿង និង​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង ។

បើ​តាម​លោកស្នងការ​រង​បញ្ជាក់​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរ​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នេះ បណ្ដាល​មក​ពី​កត្តា​អ្នកបើកបរ​មិន​ប្រុង​ប្រយ័ត្ន បើកបរ​ល្បឿន​លឿន ចំណែក​អ្នក​ជិះ​ម៉ូតូ​មួយ​ចំនួន​មិន​ពាក់មួក​សុវត្ថិភាព ។

សូម​បញ្ចា​ក់ថា នៅ​ក្នុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៨ រហូត​មក​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម គ្រោះថ្នាក់​ចរាចរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មានការ​កើនឡើង​ជាង​ខែមករា ឆ្នាំ​២០១៨ ។ តាម​របា​ការណ៍​នគរ​បាន​ចរាចរណ៍​ស្រុក​ព្រៃ​នប់ សម្រាប់​ខែមករា ដើមឆ្នាំ​២០១៨​នេះ មាន​គ្រោះថ្នាក់​ចរាចរ​៩​ករណី ក្នុង​នោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ចំនួន​៥​នាក់ ស្រី​៣​នាក់ របួសធ្ងន់​ចំនួន​៥​នាក់​ប្រុស និង​មធ្យម​២​នាក់ ។ ហើយ​សម្រាប់​ខែកុម្ភៈ ត្រឹម​ថ្ងៃ​ទី​១៩ នេះ​ក្នុងស្រុក​ព្រៃ​នប់​មាន​ជាង​១០​ករណី ហើយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល់​ជិត​២០​នាក់ ។ តែ​យ៉ាងនេះ​ក្តី ២​ថ្ងៃ​ចុង​ក្រោយ នៃ​ចូល​ឆ្នាំ​ចិន​នេះ​មិន​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ