ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្រង់​បាន​សព​យ​វុ​ជន​២​នាក់​ដែល​ជួប​ហេតុការណ៍​លិច​ទូក​បាន​ហើយ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រោយ​ជួប​ហេតុការណ៍​លិច​ទូក​នៅ​កណ្តាលទន្លេ នៅ​ពេល​នាំ​គ្នា​១០​នាក់​ជិះ​កូន​ទូក​ឆ្លងទន្លេ ដើម្បី​ទៅ​លេង​នៅ​ឆ្នេ​r​ខ្សាច់​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន សាកសព​យុវជន​២​នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទន្លេ​ត្រូវ​បាន​នគរបាល​ស្រុក​ឆ្លូង និង​សាច់ញាតិ​ចុះ​រុករក​ឃើញ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ…

ខេត្តក្រចេះ ៖ ក្រោយ​ជួប​ហេតុការណ៍​លិច​ទូក​នៅ​កណ្តាលទន្លេ នៅ​ពេល​នាំ​គ្នា​១០​នាក់​ជិះ​កូន​ទូក​ឆ្លងទន្លេ ដើម្បី​ទៅ​លេង​នៅ​ឆ្នេ​r​ខ្សាច់​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន សាកសព​យុវជន​២​នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទន្លេ​ត្រូវ​បាន​នគរបាល​ស្រុក​ឆ្លូង និង​សាច់ញាតិ​ចុះ​រុករក​ឃើញ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​ពី​បាន​បាត់​ខ្លួន​ក្នុង​ទឹក​រយៈពេល​៣​ថ្ងៃ ។

ហេតុការណ៍​លិច​ទូក​ម៉ាស៊ីន​តូច​មួយ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ពេល​ដែល​មាន​យុវជន​ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ​សិលា​វេទី​គាត​ឈ​ន់ មាន​គ្នា​១០​នាក់ បាន​នាំ​គ្នា​ជិះ​កូន​ទូក​ម៉ាស៊ីន​ពី​ភូមិ​ហាន់ជ័យ​ទី​២ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ក្នុង​គោលបំណង​ឆ្លង​ទៅ​កោះ​ដើម្បី​លេង​ឆ្នេរ​ខ្សាច់ និង​ក៏​បាន​ជួប​ហេតុការណ៍​លិច​ទូក ។

ក្នុង​ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មាន​យុវជន​ជា​សិស្ស​២​នាក់ ត្រូវ​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ ខណៈ​៨​នាក់​ទៀត​បាន​រួច​ផុត​ជីវិត នៅ​ពេល​ដែល​ពួក​គេ​បាន​ជិះ​កូន​ទូក​ចេញពី​ច្រាំង ឆ្ពោះទៅ​កោះ​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ទៅ​ហើយ​នោះ ។

ការ​លិច​ទូក​នេះ ក៏​ត្រូវ​បាន​យុវជន​ដែល​ជួប​ហេតុការណ៍​បាន​ប្រាប់​មក​នគរបាល​ថា បណ្តាល​មក​ពី​ទូក​តូច និង​មាន​ផ្ទុក​មនុស្ស​លើស​ចំណុះ និង​បាន​ឃ្លោង​លិច​តែ​ម្តង ។

ជុំវិញ​ហេតុការណ៍​នេះ អធិការ​នគរបាល​ស្រុក​ឆ្លូង លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា សក​សព​យុវជន​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល និង​សាច់ញាតិ​បាន​រុករក​ឃើញ​បានជា​បន្តបន្ទាប់​ក្រោយ​បាន​បាត់​ខ្លួន ក្នុង​ហ​តុ​ការណ៍​លិច​ទូក​រយៈពេល​៣​ថ្ងៃ ។ យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​មាន ទី​១.​ឈ្មោះ រឿ​ន សុធា​រិ​ទ្ធ អាយុ​១៧​ឆ្នាំ និង​ទី​២.​ឈ្មោះ វ៉ា​ន់ ពុទ្ធ​និ​រ​ន្ទ៍ អាយុ​១៨​ឆ្នាំ ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នគរបាល​បាន​ពិនិត្យ​ឃើញ​ថា សាកសព​របស់​យុវជន​រង​គ្រោះ គឺ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ