ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ខ្លាំង​មែន ! ធ្វើ​មេ​ប៉ូលិស​បើក​ល្បែងស៊ីសង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្នងការ​រង​នគ​បាល​ខេត្តតាកែវ​ទទួល​បន្ទុក​ព្រំដែន​គឺ​លោក​ឧត្តម​សេនី​យ៏​ត្រី វង្ស ណា​វុ​ធ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​នគ​បាល​មួយ​ចំនួន​បាន​ធ្វើ​រិះគន់​ថា បាន​យក​តួនាទី​ជា​ស្នងការ​រង​ទៅ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង របស់​វៀតណាម…

ខេត្តតាកែវ ៖ ស្នងការ​រង​នគ​បាល​ខេត្តតាកែវ​ទទួល​បន្ទុក​ព្រំដែន​គឺ​លោក​ឧត្តម​សេនី​យ៏​ត្រី វង្ស ណា​វុ​ធ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​នគ​បាល​មួយ​ចំនួន​បាន​ធ្វើ​រិះគន់​ថា បាន​យក​តួនាទី​ជា​ស្នងការ​រង​ទៅ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង របស់​វៀតណាម ។

យោង​តាម​មន្ត្រី​នគ​បាល​នៅ​ច្រក​ទ្វា​កំពង់​ក្រសាំង​នៅ​ក្នុងស្រុក​បូ​រី​ជលសា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​កំពង់​ក្រសាំង ជិត​ប្រឡាយ​លោក ប៉ុ​ល សា​រឿ​ន មានការ​ស៊ី​ណូ​អត់​ច្បាប់​២​កន្លែង​របស់​លោកស្នងការ​រង​ខេត្ត​ម្នាក់​ដែល​មាន​ល្បែង​ជល់​មាន់​យ៉ាង​គគ្រឹក​គគ្រេង​​ជា​រៀងរាល់ថ្ងៃ​ជា​ពិសេស​ថ្ងៃ​សៅ​រ៏ និង​ថ្ងៃ​អា​ទឹ​ត្យ ។ អ្នក​ចូល​មក​លេង​ជល់​មាន់​មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​ជនជាតិ​វៀតណាម ។ បើ​ទោះបីជា​កាស៊ីណូ​ល​នេះ​គ្មាន​ច្បាប់​ក៏​ដោយ​ក៏​អាជ្ញាធ​ស្រុក​បូ​រី​​ជលសារ ឬ​សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ហាមឃាត់​ដែរ ព្រោះ​ជា​របស់​លោកស្នងការ​រង​ខេត្ត​ដ៏​មាន​ឥទ្ធិ​ពល ។

មន្ត្រី​នគ​បាល​ខាងលើ​បាន​បន្ត​ថា កាស៊ីណូ​នៅ​ស្រុក​បូ​រី​ជលសា​នេះ​បាន​បើក​លេង​យូរណាស់​មក​ហើយ ហើយ​នៅ​ពេល​ថ្មី​នេះ​លោកស្នងការ​រង​ម្នាក់​បាន​ទៅ​បើក​កាស៊ីណូ​មួយ​កន្លែង​ទៀត​នៅ​ព្រំដែន​កំណប់​កែវ​ដែល​ជា​ច្រករបៀង​មួយ​តែបើ​តាម​ច្បាប់​ការ​បើក​ល្បែងស៊ីសង​ដោយ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មិន​បានឱ្យ​បើក​នៅ​តាម​ច្រករបៀង​ឡើយ​គឺ​ឱ្យ​បើក​នៅ​តាម​ច្រក​ទ្វា​អន្តរជាតិ ។ តែ​នេះ​គ្រាន់​ច្រករបៀង​កំណប់​កែវ​១​មានកា​បើក​ល្បែងស៊ីសង​ដោយ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ចំនួន​២​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​តា​អូ ស្រុក​គី​រី​វង់ ។ កាស៊ីណូ​នេះ​ឮ​ថា​មានកា​រត់ការ​សុំ​ច្បាប់​អនុញ្ញាតិ ក៏​ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​កាស៊ីណូ​គឺ​មិន​អនុញ្ញាតិ​ឱ្យ​មាន​ល្បែង​ជល់​មាន់ និង​មិន​អនុញ្ញាតិ​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នោះ​ទេ តែ​កាស៊ីណូ​លោកស្នងការ​រង​គេ​ឃើញ​មាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ចូល​លេង​ពេញ​ៗ​មិន​ខ្លាចរអា​នឹង​ច្បាប់​អី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ