ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាញ​កាំបិត​ដេញ​កា.ប់​ម្ដាយ​ឪពុក និង​ប្រពន្ធ​ខ្លួន​ព្រោះ​ទារ​លុយ​ទៅ​ជក់​ថ្នាំ​មិន​បាន

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អង្គ​នរាយណ៍ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ។…

ខេត្តតាកែវ ៖ នៅ​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អង្គ​នរាយណ៍ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ។ លោក ឌុ​ច ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា មានឈ្មោះ យ៉ែ​ម សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន យក​កាំបិត ដំបង​ឫស្សី​ដេញ​កាប់​ឪពុក​ម្ដាយ នឹង​ប្រពន្ធ​ខ្លួន រួច​គំរាម​គំ​ហែង​ថា នឹង​សម្លាប់​ចោល បើសិន​មិន​ឲ្យ​លុយ តែ​ត្រូវ​ឪពុក​ម្តាយ និង​ប្រពន្ធ បាន​រត់គេច​ខ្លួន​អស់ ហើយ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឲ្យ​យក​ទៅ​ដាក់គុក​ទៅ​តាម​ច្បាប់ ។

លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​សុំ​លុយ​ឪពុក​ម្តាយ និង​ប្រពន្ធ មិន​ព្រម​ឲ្យ​ដើម្បី​យក​ទៅ​ទិញ​សារធាតុ​ញៀន​ជក់​មិន​បាន ។ ហើយ​ជនសង្ស័យ​រប​នេះ ទើប​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន លុះដល់​ពេល​ត្រលប់​មក​ផ្ទះ​វិញ បាន​គំរាម​គំ​ហែង​ថា នឹង​សម្លាប់​ពួក​គាត់ និង​ប្រពន្ធ​ជា​ញឹកញាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់​ជា​ច្រើន ដោយ​អត់ទ្រាំ​លែង​បាន ឪពុក​ម្តាយ និង​ប្រពន្ធ​បាន​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​រូប​នេះ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​កាំបិត និង​គល់​ឫស្សី​ដេញ​កាប់​ឱ​ពុក​ម្តាយ និង​ប្រពន្ធ ពិតប្រាកដ​មែន ដោយ​គ្រាន់តែ​សុំ​លុយ​មិន​ព្រម​ឲ្យ ។ នៅ​ពេល​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងែ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ