ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសក់មាសនេះ ធ្វើឱ្យអ្នកដំណើរឈឺឆ្អាល​​​រហូត​បើកឡាន​ដេញ​បុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​បាន​អ្នកដំណើរ​ដែល​មានការ​ឈឺឆ្អាល​បើករថយន្ត​ដេញ​បុក​ ហើយ​នាំ​គ្នា​ចាប់ខ្លួន បន្ទាប់​ពី​ជន​នេះ​យក​កូនកាំបិត​អា​រក​ប៉ង​សម្លាប់​ស្រី​ស្នេហ៍​ ដោយសារ​តែ​ខឹង​នាងអង្គុយ​ផឹក ​និង​ច្រៀងលេង​ជាមួយ​ប្រុសផ្សេង ។ ទោះបីជា​យ៉ាងណា​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​បាន​អ្នកដំណើរ​ដែល​មានការ​ឈឺឆ្អាល​បើករថយន្ត​ដេញ​បុក​ ហើយ​នាំ​គ្នា​ចាប់ខ្លួន បន្ទាប់​ពី​ជន​នេះ​យក​កូនកាំបិត​អា​រក​ប៉ង​សម្លាប់​ស្រី​ស្នេហ៍​ ដោយសារ​តែ​ខឹង​នាងអង្គុយ​ផឹក ​និង​ច្រៀងលេង​ជាមួយ​ប្រុសផ្សេង ។ ទោះបីជា​យ៉ាងណា​ ការ​ប៉ង​សម្លាប់​នោះ​ពុំ​ដូច​បំណង​ទេ តែ​ក៏​បណ្តាល​ឱ្យ​នារី​ជា​សង្សារ​របួសធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ។

ហេតុការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ អ្វី​ដែល​មានការ​ចាប់​អាម្ម​ណ៍​នោះ​គឺ​បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថ​កិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ បាន​ដណ្តើម​គ្នា​យក​ជន​ដៃដល់​នៅ​លើ​ដងផ្លូវ​សាធារណៈ ។ បុរស​​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ភាព ម៉ក់ អាយុ​២៤​ឆ្នាំ​សក់​ពណ៌​មាស ជា​កម្មករ​សំណង់​ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​​នារី​រង​របួស ឈ្មោះ ខាត់ សុ​ជា អាយុ​២៧​ឆ្នាំ​ជា​កម្ម​ការី​នី​កាត់ដេរ​រោងចក្រ​តុង​ហ្វា​ង​ស្នាក់​នៅ​កន្លែង​កើតហេតុ​និង​មានស្រុក​កំណើត​ភូមិ​ថ្នល់​រលើង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត ។

តាម​ព័ត៌មាន​ជុំវិញ​គូស្នេហ៍​នេះ​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា អ្នក​ទាំង​២​បាន​ស្រឡាញ់​គ្នា និង​ស្នាក់​នៅ​បន្ទប់​ក្បែរ​គ្នា ។ នៅ​មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​អង្គុយ ផឹក​និង​ច្រៀង​លេង​នៅ​មុខ​ផ្ទះ​ជួល ស្រាប់តែ​ជន​ដៃដល់​ដែល​ជា​សង្សារ​និង​គ្នា បាន​យក​កូនកាំបិត​ចេញពី​បន្ទប់ មក​ចាប់​បោច​សក់​នាង​ទៅ​ក្រោយ ហើយ​អា​រក​នាង​ប៉ង​សម្លាប់​តែ​ម្តង ។ ភ្លាម​ៗ​ត្រូវ​បាន​បងប្អូន​មិត្ត​ភ​ក្កិ​បាន​នាំ​ទៅ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ចំណែក​​ជន​ដៃដល់​បន្ទាប់​ពី​បាន​អា​រក​ស្រី​ស្នេហ៍​ហើយ ក៏​បាន​កាន់​កូនកាំបិត​នៅ​ដៃ​ដើរ​ចេញ​ទៅ​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​ពុំ​មាន​អ្នក​ណា​ហ៊ាន​ចូលចាប់​ឡើយ ។ នៅ​ពេល​ធ្វើ​ដំណើ​េ​រ​ចេញ​បាន​ប្រមាណ​៣០០​ម៉ែត្រ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​ដេញ​បុក បណ្តាល​ឱ្យ​ដួល​ហើយ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ក៏​នាំ​គ្នា​សង្គ្រប់​ចាប់ខ្លួន​បាន​តែ​ម្តង ។

ចំណែក​អ្នកបើកបរ​នៅ​ពេល​បើករថយន្ត​បុក​ជន​ដៃដល់​ក៏​បាន​ជ្រុល​ទៅ​បុក​សួនច្បារ និង​ដើមឈើ​ក្បែរ​ប៉ុស្តិ៍​យាម​សណ្ឋាគារ​បាលី បណ្តាល​ឱ្យ​ធ្លាក់​កាង ហើយ​រថយន្ត​ក៏​បាន​បើក​ចេញ​បាត់​ទៅ ។បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជន​ដៃដល់ ក៏​មានការ​ប្រទាញប្រទង់​គ្នា​អស់​ប្រមាណ​ជិត​១​ម៉ោង​រវាង​នគរបាល​និង​កងរាជអាវុធហត្ថ ដោយ​ខាង​កងរាជអាវុធហត្ថ​បាន​អះអាង​ថា ខ្លួន​ជា​អ្នក​ចាប់​បាន​មុន​និង​បាន​ដណ្តើម​ជន​ដៃដល់​យក​ដាក់​ម៉ូតូ​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ ។

តាម​ជន​ដៃដល់​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​អា​រក​សម្លាប់​សង្សារ​ដោយសារ​តែ​ខឹង​នាង​យក​ប្រុស​ថ្មី​មក​«​ឌឺ​» ។ បុរស​រូប​នោះ​បានឱ្យ​ដឹង​ថា ខ្លួន​នឹង​នាង​បាន​ស្រឡាញ់​គ្នា រយៈពេល​ប្រមាណ​កន្លះ​ខែ​មក​ហើយ មិន​នឹក​ស្មានថា​នាង​មក​អង្គុយ​ផឹក​ជាមួយ​ប្រុស​ថ្មី​បញ្ឈឺ​ខ្លួន​បែប​នេះ​សោះ ។ ដោយឡែក​នារី​រង​របួស​បានឱ្យ​ដឹង​ថា ខ្លួន​ពុំ​បាន​ស្រឡាញ់​បុរស​ម្នាក់​នោះ​ទេ ។ កន្លង​មក​បុរស​នេះ​តាម​លួងលោម​សុំ​ស្នេហ៍​នាង តែ​នាង​ពុំ​បាន​ស្រឡាញ់​ឡើយ ។ នៅ​មុន​ពេល​កើតហេតុ​ពេល​ដែល​នាង​អង្គុយ​ផឹក​ជាមួយ​បងប្អូន និង​មីងមា ស្រាប់តែ​បុរស​នោះ​យក​កូនកាំបិត​មក​អា​រក​ប៉ង​សម្លាប់​នាង​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ