ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េបសាយ​ភាសា​ខ្មែរ​ជា​គន្លឹះ​នៃការ​អភិ​វឌ្ឍ​ជន​បទ​នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ វ៉េបសាយ​​ជា​ភាសា​ខ្មែរ​នឹង​​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ខាង​មុខ​ ។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អីុន​ធើរ​ណេត​ឈាន​មុខ​គេ​នៅ​កម្ពុជា ។ យោង​តាម​ក្រុម​ហ៊ុន Ezecom ចាប់​​ពី​ពេល​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ​២០១៨ វែប​សាយ​ជា​ភាសា​ខ្មែរ​នឹង​ចូល​រួម​ចំណែក​ជួយ​ធ្វើ​ឱ្យ​​ជីវ​ភាព​រស់​នៅ​របស់​អ្នក​ភូមិ​

រាជ​ធានី​ភ្នំពេញ​ ៖ វ៉េបសាយ​​ជា​ភាសា​ខ្មែរ​នឹង​​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ខាង​មុខ​ ។ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អីុន​ធើរ​ណេត​ឈាន​មុខ​គេ​នៅ​កម្ពុជា ។ យោង​តាម​ក្រុម​ហ៊ុន Ezecom ចាប់​​ពី​ពេល​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ​២០១៨ វែប​សាយ​ជា​ភាសា​ខ្មែរ​នឹង​ចូល​រួម​ចំណែក​ជួយ​ធ្វើ​ឱ្យ​​ជីវ​ភាព​រស់​នៅ​របស់​អ្នក​ភូមិ​ជន​បទ​កាន់​តែ​ប្រសើរ​ឡើង ។

ក្រុម​ហ៊ុន​មាន​ជំនឿ​​ថា វែប​សាយ​​ជា​ភាសា​ខ្មែរ​នឹង​ដើរ​តួ​នាទី​​សំខាន់​ក្នុង​ការ​ជំរុញ​ផ្នែក​ឱសថ​សាស្ត្រ​ និង​ការ​អប់​រំ​នៅ​តាម​បណ្តា​ខេត្ត​ ។ ក្រុម​ហ៊ុន​ក៏​ជឿ​ជាក់​ផង​ដែរ​ថា អីុន​ធើរ​ណេត​នឹង​ផ្តល់​វិបុល​ភាព​កាន់​តែ​ច្រើន​ថែម​ទៀត​ដល​់​ប្រជា​ពលរ​ដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​​ខេត្ត​ តាម​រយៈ​ការ​ជួយ​ដល់​សិប្ប​កម្ម​ និង​អាជីវ​កម្ម​លក្ខណៈ​គ្រួសារ​នៅ​តាម​មូល​ដ្ឋាន​ក្នុង​ការផ្សព្វ​ផ្សាយ​​ទី​ផ្សារ​លក់​ផលិត​ផល​របស់​ពួក​គេ ។

ប្រធាន​ក្រុម​ហ៊ុន​ Ezecom លោក​ Paul Blanche-Horgan បានមាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អីុន​ធើរ​ណេត​​កំពុង​ដើរ​តួ​នាទី​​ដែល​ទូរ​ទស្សន៍​ធ្លាប់​មាន​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ អីុន​ធើរ​ណេត​មិន​ត្រឹម​តែ​​ផ្តល់​ជា​ប្រភព​សម្រាប់​ការ​អប់រំ និង​ឱសថ​សាស្ត្រ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​នឹង​ផ្តល់​មធ្យោ​បាយ​សម្រាប់​ការ​ដាក់​បង្ហាញ​លក់​ផលិត​ផល​ផង​ដែរ ។ យោង​តាម​ក្រុម​ហ៊ុន​ Ezecom បច្ចុប្បន្ន​​មាន​វែប​សាយ​ជា​ភាសា​ខ្មែរ​ប្រមាណ​១.០០០ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ហ៊ុន​រំពឹង​ថា ចំនួន​នេះ​នឹង​កើន​​ឡើង​ទ្វេ​ដង​នៅ​ដំណាច់​ឆ្នាំ​២០១៣​ ។

លោក​ Blanche-Horgan មាន​ប្រសាសន៍​​បន្ថែម​ថា យុវវ័យ​នៅ​តាម​បណ្តា​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​បា​ន​និង​កំពុង​សម្រុក​នាំ​គ្នា​ប្រើ​ប្រាស់​អីុន​ធើរ​ណេត​រួច​ស្រាប់​ហើយ​ ហើយ​មិន​យូរ​មិន​ឆាប់​ យុវ​វ័យ​នៅ​តាម​បណ្តា​ខេត្ត​ក៏​នឹង​នាំ​គ្នា​ប្រើ​អីុន​ធើរ​ណេត​ដូច​យុវ​វ័យ​នៅ​ក្នុង​ទី​ក្រុង​ដែរ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕