ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម ៖ ភ្ញៀវ​មក​កម្សាន្ត​លេង​ច្រើន​កុះករ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្តកំពុងចាម បាន​ឲ្យ​ដឹង​ថា ការ​ប្រារ​ព្វ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ខេត្តកំពង់ចាម របស់​បងប្អូន​ដែល​មាន​ជាប់សែស្រឡាយ​ចិន​-​វៀតណាម បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ក្តី​សប្បាយ​រីករាយ និង​សុវត្ថិភាព ដោយ​មានការ​យកចិត្តទុកដាក់…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្តកំពុងចាម បាន​ឲ្យ​ដឹង​ថា ការ​ប្រារ​ព្វ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ខេត្តកំពង់ចាម របស់​បងប្អូន​ដែល​មាន​ជាប់សែស្រឡាយ​ចិន​-​វៀតណាម បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ក្តី​សប្បាយ​រីករាយ និង​សុវត្ថិភាព ដោយ​មានការ​យកចិត្តទុកដាក់ និង​បង្ក​លក្ខណៈ​ងាយស្រួល ពី​សមត្ថកិច្ច ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ពិធី​តាម​ប្រពៃណី​ទំនៀមទំលាប់ និង​ជំនឿ​រៀង​ៗ​ខ្លួន ។

ចាប់ពី​ថ្ងៃ​ដំបូង នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​រហូត​មក​ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៨ នេះ ស្ថានភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​ទូ​ទាំង​ខេត្ត មិន​មាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ គឺ​មាន​តែ​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​ប​ន្ទួ​ច តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នោះ​ទេ នៅ​តាម​តំបន់​កម្សាន្ត​នានា ដូច​ជា​ស្ពាន​កោះ​ប៉ែន​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​ច្រើន​ពាន់​នាក់ និង​បងប្អូន​ខ្លះ​ទៀត​បាន​ជួបជុំ​បងប្អូន​គ្រួសារ ឪពុក​ម្តាយ សែនព្រេន​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ទៅ​តាម​ប្រពៃណី​ទំនៀមទំលាប់ ប្រកបដោយ​ភាព​សប្បាយ​រីករាយ ។

ទាក់ទិន្ន​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ខាងលើ​នេះ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពុងចាម​បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​បុណ្យ​នេះ មិនមែន​ជា​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ តែ​អាជ្ញាធរ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​យកចិត្តទុកដាក់​លើកកម្ពស់​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន​មិន​ថា​តាម​លំនៅ​ដ្ឋា​ន​, ទីផ្សារ​នានា​ក៏​ដូច​តំបន់​កម្សាន្ត​ជា​ច្រើន​កន្លែង​ទៀត ធ្វើ​ឲ្យ​បទល្មើស​នានា​ពុំ​មាន​កើតឡើង​គួរ​កត់សម្គាល់​នោះ​ទេ គឺ​មាន​តែ​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​ប​ន្ទួ​ច តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​នោះ​ទេ ខៈណៈ​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់ ។

លោក​បន្ត​ថា លទ្ធផល​ទាំងនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជ្ញាធរ​ដែនដី​ក្នុង​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​គោលបំណង​រួមចំណែក​រក្សា​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ។

យោង​តាម​ឯក​សារបាន​បង្ហាញ​ថា បុណ្យចូលឆ្នាំ​ចិន ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​សម្រាប់​ជនជាតិ​ចិន មាន​ប្រជាជន​ចិន​នៅ​ក្រៅប្រទេស​បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ច័ន្ទ​គតិ​ថ្មី ជា​ប្រពៃណី​ពិធីបុណ្យ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០១ នៃ​ខែ​ទី​០១​តាម​ច័ន្ទ​គតិ​ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៥ ដែល​គេ​ហៅ​ថា​ពិធីបុណ្យ​បង្ហោះគោម ពេល​ល្ងាច​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ជូ​ស៊ី ពាក្យ​នេះ​មាន​ន័យ​ថា ពេល​ល្ងាច​ឆ្លង​ឆ្នាំ ។

ពិធី​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ថ្ងៃ​ដ៏​វិសេសវិសាល និង​មាន​សារសំខាន់​សម្រាប់​ប្រជាជន​ចិន ហើយ​វា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​របស់​ប្រទេស​ជិតខាង​ផង​ដែរ ជា​ពិសេស​ចំណង​វប្បធម៌​ជាមួយ​ប្រជាជន​ដែល​ជនជាតិ​ចិន​ធ្វើ​អន្តរ​កម្ម​ជាមួយ ។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ទូ​ទាំង​ខេត្តកំពង់ចាម​ឆ្នាំ​នេះ គេ​បាន​កត់សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​ស្ទើរតែ​១០០​ភាគរយ បាន​ធ្វើ​ពិធី​អបអរសាទរ និង​ទទួល​បុណ្យចូលឆ្នាំ​ចិន ទៅ​តាម​ជំនឿ និង​ទំនៀមទំលាប់ ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ប្រជាពលរដ្ឋ​មានឱកាស​ប្រកប​របរ​ចិញ្ចឹមជីវិត ក្នុង​សុខ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ឧត្ដម​កិត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ