ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង្គុយ​កន្លែង​​ងងឹត​មូស​រោម​ខាំខ្លួន​​ម៉ង់ៗតែ​​ម្នាក់​​ឯង​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​បាន​ប្រទះ​ឃើញ​កុមា​រា​ម្នាក់ អង្គុយ​នៅ​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច​ម៉​ង់​ៗ​តែ​ម្នាក់ឯង ដោយ​អង្គុយ​នៅ​ទី​ងងឹត​មានមូស​រោម​ខាំ​គួរ​ឱ្យ​អាណិត​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​ចំណុច​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច​ច្រមុះ​ជ្រូក​​ក្បាលថ្នល់​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ…

រាជធានី​ភ្នំពេញ ៖ គេ​បាន​ប្រទះ​ឃើញ​កុមា​រា​ម្នាក់ អង្គុយ​នៅ​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច​ម៉​ង់​ៗ​តែ​ម្នាក់ឯង ដោយ​អង្គុយ​នៅ​ទី​ងងឹត​មានមូស​រោម​ខាំ​គួរ​ឱ្យ​អាណិត​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​ចំណុច​ស្ថានីយ​ប្រេង​សូ​គី​ម៉ិច​ច្រមុះ​ជ្រូក​​ក្បាលថ្នល់​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ការ​សាកសួរ​កុមា​រា​នេះ​ប្រាប់​ថា​ឈ្មោះ ឆៃ ប៊ុ​ន​ឈី​ន អាយុ​១០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុងព្រះសីហនុ​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា មាន​ឪពុក​ឈ្មោះ ដាំ ដូង និង​ម្ដាយ​ឈ្មោះ យឹ​ម សុភា ហើយ​រូបគេ​មាន​បងប្អូន​ចំនួន​៣​នាក់ ប្រុស​២​ស្រី​១ ឯ​ខ្លួន​ជា​កូន​ទី​២ ។ កុមា​រា​រូប​នេះ​និយាយ​ថា រូបគេ​ត្រូវ​បាន​ឪពុក​ម្តាយ ​នាំ​ពី​ក្រុងព្រះសីហនុ​មក​ដល់​ភ្នំពេញ​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ ដោយសារ​រូបគេពេល​ដែល​ឪពុក​ម្តាយ​ប្រើ​ទៅ​ទិញ​ស្ករ​ បាន​ប៊ីចេ​ង ឬ​ក៏​ទៅ​ទិញ​នេះ​បាន​នោះ ព្រោះ​សតិ​មិនសូវ​ចាំ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មិន​ពេញចិត្ត ទើប​ឪពុក​ម្តាយ​​បាន​នាំ​រូបគេ​ ជិះ​រថយន្ត​តាក់ស៊ី ពី​ក្រុងព្រះសីហនុ​មក​ភ្នំពេញ ចំណែក​បងប្អូន​២​នាក់​ទៀត​មិន​បាន​យក​មក​ជាមួយ​ទេ ។ ក្មេង​នេះ ​និយាយ​ថា ពេល​ជិះឡាន​មក​ដល់​ភ្នំពេញ ចុះ​ពីលើ​ឡាន​ម៉ែ​ឪ​បាន​ឲ្យ​រូបគេ​ដើរ​ពីមុខ លុះ​ពេល​ដើរ​បាន​បន្តិច ស្រាប់តែ​បាត់​ឪពុក​ម្តាយរ​កលែង​ឃើញ ហើយ​រូបគេ​ក៏​ចេះ​តែ​ដើរទៅ​អត់​ដឹង​ទៅ​ណា​ទេ ពេល​ឃ្លាន​សុំ​អី​គេ​ហូប យប់​កន្លែង​ណា​ដេក​កន្លែង​នោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ក្មេង​ខាងលើ​អង្គុយ​យំ និង​មានមូស​រោម​ខាំ​ពេញ​ខ្លួន​ទាំង​កណ្តាលអធ្រាត្រ​បែប​នេះ ​ក៏​បាន​ចុះ​ទៅ​សួរនាំ​ទើប​សន្និដ្ឋាន​ថា ក្មេង​ប្រុស​នេះ​សង្ស័យ ត្រូវ​បាន​ឪពុក​ម្តាយ​យក​មក​បោះបង់​ចោល ក៏​បាន​ដឹក​យក​ទៅ​សម្រាក​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ជួយ​សង្គ្រោះ​ដោយ​ក្តី​មេត្តា ។តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​រូប​នេះ​ត្រូវ​វិទ្យុ​ក្នុងស្រុក​មួយ​នាំ​ទៅ​ថែរក្សា​គាំពារ និង​មិនដឹង​ថា តើ​ពិតជា​ឪពុក​ម្តាយ​បំបរបង់​ចោល​ឬ​ក៏​បែប​ណា​នោះ​នៅឡើយ​ទេ ។

ទោះបីជា​យ៉ាងនេះ​ក្តី វា​ពិតជា​រឿង​ចម្លែក​មួយ​គួរ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដែល​ឪពុក​ម្តាយ​ដាច់​ចិត្ត​យក​កូន​មក​បោះបង់​ចោល​បែប​នេះ ។ តាម​ពិត​ទៅ​ចេតនា​បែប​នេះ វា​គួរតែ​កើត​មាន​កាលពី​រាប់​សិប​ឆ្នាំ​មុន ក្រោយ​រំដោះ​ចេញពី​របប​ប៉ុ​ល ពត ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ មាន​មជ្ឈមណ្ឌល មាន​ផ្នែក​សមត្ថកិច្ច​អាច​ធានា​រ៉ាប់រង​បាន មិន​គួរ​នាំ​កូន​មក​បោះចោល​ដូច​សំរាម​នោះ​ទេ មិន​ខ្វះ​ទេ​មណ្ឌល​ទទួល ប្រសិនបើ​ឪពុក​ម្តាយ​មាន​ចេតនា​ត្រឹមត្រូវ​នោះ ។

អត្ថបទសរសេរ ដោយ