ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ បញ្ជូន​ជនជាតិ​ចិន-ថៃ​ទៅ​តុលាការ​ (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច ​ប៉េ​អឹ​ម​​បាន​​បញ្ជូន​ជនជាតិ​​ ​ចិន ថៃ ខ្មែរ ដែល​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើរណេត​ ទៅ​តុលាការ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច ​ប៉េ​អឹ​ម​​បាន​​បញ្ជូន​ជនជាតិ​​ ​ចិន ថៃ ខ្មែរ ដែល​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើរណេត​ ទៅ​តុលាការ ​នៅ​ព្រឹក​ថ្ងៃទី​19 ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ។

សេចក្តី​រាយការណ៍​បាន​បន្ត​ទៀតថា ក្រុម​អ្នក​ចាប់​ជំរិត​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ មាន​សរុប​ទាំង​អស់​២៩​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​២៥​នាក់ ជនជាតិ​ថៃ​៤​នាក់ ចំណែក​ឯ​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​ដោះ​លែង​ត្រឡប់​ទៅវិញ​អស់​ហើយ ព្រោះ​ពួក​គេ​គ្រាន់តែ​ជា​អ្នក​ដាំ​បាយ​ទឹក​ប៉ុណ្ណោះ ។

គួរ​រំលឹកថា កាលពី​ព្រឹក​ម៉ោង​៩​និង​៣០​នាទី​ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថ​កិច្ច​កង​​​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ​ខេត្ត​​ព្រះ​សីហ​នុ និង​មូលដ្ឋាន បាន​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ ដែល​មាន​ដីកា​ឱ្យ​ចាប់​ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ បាន​ធ្វើការ​បង្ក្រាប​លើ​ករណី​ក្រុម​ជន​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet មាន​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់​បាន​ជន​សង្ស័យ​សរុប​ចំនួន​៣៦​នាក់ ។​

គួរ​រំលឹកទៀតថា ​​ករណី​បង្ក្រាប​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​បាន​​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣៣​នាក់ រួម​មាន​ជនជាតិ​ថៃ​២៥​នាក់ (​ស្រី​៨​នាក់​) ជន​ជាតិ​ចិនតៃវ៉ាន់​៤​នាក់ និង​ជន​ខ្មែរ​៤​នាក់ (​ស្រី​ម្នាក់​)​។ ចំណែកឯ​​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះ​សីហ​នុវិញ ឃាត់ខ្លួន​បាន​៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិ​ចិនតៃវ៉ាន់​២​នាក់ ។

ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ឡោម​ព័ទ្ធ​បង្ក្រាប ទីតាំង​ទី​១ ខាងក្រោយ​វត្ត​សំរោង​អណ្តែត និង​ទីតាំង​២ នៅ​ជិត​ផ្សារ​ក្រមួន ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រតិបត្តិការ​នេះ​សមត្ថ​​កិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេ​ក្លោ​ង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេច​ខ្លួន ហើយ​មេ​ក្លោ​ង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នោះ ក៏​មាន​​ដីកា​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ