ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​ចូល​ឆ្នាំ​ចិន​ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​អស់​ជាង​25000$​ក្នុង​ចំណោម​បទល្មើស​ផ្សេង​ទៀត

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​-​ចិន​-​វៀតណាម​ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដល់ទី​១៨ កុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​១០ ពុំ​មាន​សភាព​ការ​ណ៏​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​នោះ​ឡើយ ។…

ខេត្តកំពង់ចាម ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​-​ចិន​-​វៀតណាម​ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដល់ទី​១៨ កុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​១០ ពុំ​មាន​សភាព​ការ​ណ៏​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​នោះ​ឡើយ ។ ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ទីតាំង​សំខាន់​ៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​នោះ​ទាំងនេះ​គឺ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​អភិបាលខេត្ត​ផង​ដែរ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ហេង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា សភាព​ការ​ណ៏​កើតឡើង​តែ​១លើ​កប​ទម​ជ្ឈឹ​ម​ប្រៀបធៀប​ឆ្នាំ​២០១៧​ស្មើគ្នា​(១/១) គឺ​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​យុវជន​២​ក្រុម​វាយ​គ្នាទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​របួស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ បង្ក្រាប​ជាក់ស្តែង១​ករណី​ឃាត់ខ្លួន​ប្រុស​ម្នាក់​(​បទ​ម​ជ្ឈឹ​ម ) គឺ​ករណី​ហិង្សា​ដោយ​ចេតនា​កាលពីរ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ នៅ​ស្រុក​ចំការលើ ។

ឃាត់ខ្លួន​អប់រំ​ក្មេង​ស្ទាវ​២​នាក់​ប្រុស ពី​បទ​ជិះ​ម៉ូតូ​បង្ក​ភាព​អណាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​នៅ​ក្នុង​ក្រុង​កំពង់ចាម ។ បង្ក្រាប​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​​កំពង់ចាម ដកហូត​ម៉ូតូ​២​គ្រឿង និង​កន្លែង​បញ្ជល់មាន់​នៅ​ស្រុក​ជើងព្រៃ​អ្នកលេង​រត់គេច​ខ្លួន​អស់ ។ អនុវត្ត​ន៏​ដីកាចាប់ខ្លួន​បាន​៣​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​បទល្មើស​គ្រឿង​ញៀន​បង្ក្រាប​បាន​ចំនួន​០២​ករណី​ឃាត់ខ្លួន​៩​នាក់ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ភូមិ​កំពង់​ត្រុំ​លើ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ដកហូត​ម៉ូតូ​១​គ្រឿង រថយន្ត​១​គ្រឿង អាវុធ​ខ្លី​១​ដើម ។ គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង១​លើក​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ស្រុក​បា​ធា​យ​ប្រៀបធៀប​២០១៧​ថយ​ចុះ​៤​លើក​(១/៥) បណ្តាល​ឲ្យ​រ​បួសមនុស្ស​៣​នាក់​។

កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​ត្រង់​ចំណុច​ខាងកើត​ផ្សារ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ មាន​អគ្គី​ភ័យ​មួយ​កើតឡើង​ដោយ​បាន​ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ របស់​ឈ្មោះ ឡ អៀងឃី​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត​មូលហេតុ​ដោយសារ​តែទុ​ស្សេ​ខ្សែភ្លើង ។ ហើយ​បណ្តាល​ឲ្យ​មានការ​ខូចខាត​ឆេះ​អស់​តំលៃ​២៥.០០០​ដុល្លារ ឆេះ​ឈើ​បា​ឡែ​ត សម្រាប់​កល់​អង្ករ​ចំនួន​១០​ដុំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ