ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លឿន​ដោយ​ទៅ​មុន​ភ្លើង​សញ្ញា​ចរាចរណ៍​ទើប​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ បើកបរ​រថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​គូទ​រថយន្ត​ដឹក​គ្រឿង​ចាក់​មួយ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​ចាំ​ស្តុ​ប បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​រយៈ​ក្បាល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា​ទួល​គោក តាម​បណ្តោយ​ផ្លូវ​២៨៩​កែង​នឹង​ផ្លូវ​៥៦៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ បើកបរ​រថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​គូទ​រថយន្ត​ដឹក​គ្រឿង​ចាក់​មួយ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​ចាំ​ស្តុ​ប បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​រយៈ​ក្បាល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា​ទួល​គោក តាម​បណ្តោយ​ផ្លូវ​២៨៩​កែង​នឹង​ផ្លូវ​៥៦៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់ បើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ ៣B-១៧៦៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ភ្លើងស្តុប​រថយន្ត​មិន​បាន​ឈប់ ដើម្បី​រង់ចាំ​ស្តុ​ប​ពណ៌​បៃតង់​ដែល​ជា​ភ្លើង​អតិ​ភាព​ទេ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AP-៥៩៧៣ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ខាងលើ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​កៀប​ក្បាល​ជាប់​គូទ​រថយន្ត​រង​គ្រោះ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។

រីឯ​នាក់​បើកបរ​រថយន្ត​រង​របួស​រយៈ​ក្បាល​សន្លប់​ស្តួ​ក​ស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ពន្លឺ ចំណែកឯ​រថយន្ត​រង​គ្រោះ​រង​ការ​ខូចខាត​បន្តិចបន្តួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​បាន​ទាក់ទង​ហៅ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ