ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​ស្លា.ប់​ម្នាក់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ត្រឹម​ពាក់កណ្ដាល​ផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ត្រូវ​រថយន្ត​ទេសចរណ៍​បុក​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ភូមិ​អង្គ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ត្រូវ​រថយន្ត​ទេសចរណ៍​បុក​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ស៊ូ បូ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត នៅ​ភូមិ​ត្នោត​ជំ ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ជិះ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GE-៥៥៤៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ រថយន្ត​បង្ក​ជា​រថយន្ត​ទេសចរណ៍​ម៉ាក​ហី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-១៤៧៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​ជិះ​កណ្ដាលផ្លូវ បន្ទាប់​មក​ស្រាប់តែ​ឃើញ​រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​រថយន្ត​ទេសចរណ៍ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បញ្ច្រាសទិស​គ្នា ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​ដល់​កណ្តាលផ្លូវ ដោយ​រថយន្ត​បើក​បួង​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​មិន​ផុត បាន​បុក​ចំ​ផ្នែក​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខាងលើ​រង​របួសធ្ងន់​ដកដង្ហើម​ចង្រិត ហើយ​ភ្លាម​ៗ​នាក់​បើកបរ​រថយន្ត​ខាងលើ​បាន​ចុះ​ពីលើ​រថយន្ត ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ភ្ញៀវ​ទេសចរ​បាន​ចុះ ហើយ​ឡើង​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត​ផង​ដែរ ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ដែរ ជន​រង​គ្រោះ​រង​របួស​រង​ចាំ​រថយន្ត​សង្គ្រោះ​យូរ​ពេក ពេល​រថយន្ត​មក​ដល់​ជន​រង​គ្រោះ​សឹង​នឹង​ដាច់ខ្យល់​បាត់​ទៅ​ហើយ លុះ​រថយន្ត​សង្គ្រោះ​របស់​ឯកជន​បាន​ដឹក​ដល់​ពាក់កណ្ដាល​ផ្លូវ ជា​អកុសល​បាន​ដាច់ខ្យល់​ស្លាប់ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ទាក់ទង​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ ធ្វើ​រការ​វាស់វែង នឹង​យក​ទៅ​ម៉ូតូ និង​រថយន្ត​ខាងលើ យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ចំណែក​សព​ត្រូវ​បាន​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​ប្រ​យ​ពន្ធ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ