ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ពេល​សប្បាយ ស្រាប់តែ​កើតទុក្ខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជិះ​ជា​លក្ខណៈ​គ្រួសារ ខណៈ​ដែល​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយ​នារី​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់ នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​នារី​រូប​នោះ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជិះ​ជា​លក្ខណៈ​គ្រួសារ ខណៈ​ដែល​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយ​នារី​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់ នៅ​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​នារី​រូប​នោះ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ផ្ទះ​លេខ​៤៣២ កែង​នឹង​១០៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​ជា​ជន​ហ្វី​លី​ពី​ន ម្នាក់​មិនដឹង​ថា គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១BM-២៥០៧​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១០៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន​ស្រាប់តែ​រថយន្ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០៩ .២.០៩៥៣ ជិះ​ជា​លក្ខណៈ​គ្រួសារ មាន​ស្រី​មាន​ប្រុស និង​កូន​តូច​ពេញ​មួយ​រថយន្ត​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ជិះ​ដោយ​នារី​ជា​ជនជាតិ​ភី​លី​ពី​ន ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​អូស​ចូល​ក្រោម និង​ធ្វើ​ឲ្យ​អ្នក​បើក​រង​របួស ជើង​ខាងឆ្វេង​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន រីឯ​ម៉ូតូ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង កល់​ជាប់​ក្រោម​រថយន្ត ។ ដោយឡែក​ខាង​រថយន្ត​វិញ រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើការ​វាស់វែង​ដោយ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ