ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​ទាំង​យប់​លើ​ជនជាតិ​ថៃ​ម្នាក់​ពេញ​សណ្ឋាគារ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ថៃ វ័យ​៥៨​ឆ្នាំ ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ជាង​១០​ឆ្នាំ​គាំងបេះដូង​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ ខណៈ​មិត្តភក្តិ​កំពុង​ជួយ​ធ្វើ​ចលនា​បេះដូង​ឱ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សណ្ឋាគារ ប៉ុន្តែ​បម្រុង​បិត​បាំង​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដឹង ។ ហេតុ​ការ​ជនបរទេស​ស្លាប់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់…

ខេត្តសៀមរាប ៖ បុរស​ថៃ វ័យ​៥៨​ឆ្នាំ ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ជាង​១០​ឆ្នាំ​គាំងបេះដូង​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ ខណៈ​មិត្តភក្តិ​កំពុង​ជួយ​ធ្វើ​ចលនា​បេះដូង​ឱ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សណ្ឋាគារ ប៉ុន្តែ​បម្រុង​បិត​បាំង​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដឹង ។ ហេតុ​ការ​ជនបរទេស​ស្លាប់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​សណ្ឋាគារ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ​នោះ​មាន ឈ្មោះ SONGKARNPUEFPHAN ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ថៃ សញ្ជាតិ​ថៃ កាន់​លិខិតឆ្លងដែន​លេខ​AA9953237​។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ PINYOSAMAIMONGKUL ភេទ​ប្រុស ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​(​ដេក​បន្ទប់​រួម​គ្នា​)​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ខ្លួន​នឹង​មិត្តភក្តិ​បាន​ជិះ​រថយន្តក្រុង​ពី​ខេត្ត​រ៉ា​ក់​យ៉ង​ឆ្លង​ចូល​មក​ខេត្តសៀមរាប​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តាម​រយៈ​ក្រុមហ៊ុន​ទេសចរ​ណ៏ ដោយ​មាន​មនុស្ស​សរុប​ទាំងអស់​២១​នាក់​(​ស្រី​១១​នាក់​) ខ្លួន និង​ជន​រង​គ្រោះ​ស្នាក់​នៅ​រួម​គ្នា​ក្នុង​បន្ទប់​លេខ​៣០៥ ក្រោយ​ពី​បាន​ចូល​មក​ដល់​សណ្ឋាគារ​នៅ​ម៉ោង​ប្រហែល​០៩​និង​០០​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ ស្រាប់តែ​ជន​រង​គ្រោះ​មាន​អាការ​មិន​ស្រួលខ្លួន​ដោយ​ដកដង្ហើម​ញាប់​ៗ​ហើយ​ខ្លួន​បាន​ហៅ​មិត្តភក្តិ​ដទៃ​ទៀត​ដែល​មាន​បន្ទប់​ជាប់​គ្នា​មក​ជួយ​ធ្វើ​ចលនា​ចង្វាក់បេះដូង​តែ​អាការ​កាន់តែ​ធ្ងន់ធ្ងរ​រហូត​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ទៅ ហើយ​ជន​រង​គ្រោះ​មាន​ប្រវត្តិ​ជំងឺ​រោគ​បេះដូង​ជាង​១០​ឆ្នាំ​មក​ហើយ ។

តាម​ការ​សន្និដ្ឋាន​របស់​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ​អម​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​សាច់ញាតិ​និង​ស្ថានទូត​មក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ