ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គុណ​និយម​២​ក្រុម​ផឹកស៊ី​ឌឺដង​គ្នា​វាយ​ប្រាវ​រត់​បាតជើង​ស​ព្រាត

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ចំណែក​១​ក្រុម​ទៀត​មាន​គ្នា​៦​នាក់ បាន​នាំ​គ្នា​ទៅ​អង្គុយ​ផឹកស៊ី​អបអរសាទរ​បុណ្យចូលឆ្នាំ​ចិន​នៅ​កន្លែង​ក្បែរ​ជើងភ្នំ​យ៉ា​ត ស្រាប់តែ​និយាយ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លុះ​ទ្រាំ​មិន​បាន​វាយ​គ្នា​ប្រាវ​បណ្តាល​ឱ្យ​រង​របួស និង​រត់​ចែក​ជើង​គ្នា​តែ​ម្តង ។ ហេតុការណ៍​វាយតប់​គ្នា​បណ្តាល​ឱ្យ​រង​របួស​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦…

ខេត្ត​ប៉ៃលិន ៖ យុវជន​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ចំណែក​១​ក្រុម​ទៀត​មាន​គ្នា​៦​នាក់ បាន​នាំ​គ្នា​ទៅ​អង្គុយ​ផឹកស៊ី​អបអរសាទរ​បុណ្យចូលឆ្នាំ​ចិន​នៅ​កន្លែង​ក្បែរ​ជើងភ្នំ​យ៉ា​ត ស្រាប់តែ​និយាយ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លុះ​ទ្រាំ​មិន​បាន​វាយ​គ្នា​ប្រាវ​បណ្តាល​ឱ្យ​រង​របួស និង​រត់​ចែក​ជើង​គ្នា​តែ​ម្តង ។ ហេតុការណ៍​វាយតប់​គ្នា​បណ្តាល​ឱ្យ​រង​របួស​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​ចំណុច​សួន​អាពាហ៍ពិពាហ៍ ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្នងការ​ខេត្ត​បានឱ្យ​ដឹង​ថា មូលហេតុ​បង្ក​ដោយ​ក្រុម​យុវវ័យ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ជិត​១០​នាក់ កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅ​ក្បែរ​ក្រុម​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លេង​ក្បែរ​នោះ​មាន​គ្នា​ចំនួន​០៦​នាក់ ក្នុង​នោះ​ស្រី​០២​នាក់ ។ ប្រភព​បន្ត​ទៀត​ថា នៅ​ពេល​អង្គុយ​ក្បែរ​គ្នា​នោះ​ក្រុម​ជន​បង្ក​បាន​និយាយ​ដៀមដាម​ដាក់​ទៅ​លើ​ជន​រង​គ្រោះ​ហើយ​មួយសន្ទុះ​ក្រោយមក ដោយ​ទ្រាំ​មិន​បាន​ស្រាប់តែ​ក្រុម​បង្ក​នាំ​គ្នា​វាយ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​តែ​ម្ដង បណ្ដាល​រង​របួស​ទី​១-​ឈ្មោះ វ៉ា​ន់ ចែ​ម ( ហៅ ជើ​ប ) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ បែកក្បាល​ផ្នែក​ខាងស្ដាំ​ចំនួន​០២​ថ្នេរ​, ទី​២-​ឈ្មោះ ខូ ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បុគ្គលិក​កាស៊ីណូ រង​របួសស្រាល ទាំង​២​នាក់​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ក្រោយ​ពេល​ប្រព្រឹត្ត​សកម្មភាព​រួច​ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ជន​បង្ក​ទាំងនោះ​មក​ធ្វើការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ