ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ឱ្យ​ហើយ​ទៅ​ក្រុម​ជំនាញ​ឆបោក​និង​លូក​ហោប៉ៅ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ធ សំណាង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ យោង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ធ សំណាង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ពី​បទ លួច ប្រព្រឹត្ត​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ស្តា​ប៉ា​រ៉ា​ម៉ិច ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វេ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ លោក​បាន​ចាត់តាំង​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ឆាន់ សាញ់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាច​ជ្រុំ ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វេ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន និង​សួរនាំ​ពី​អង្គហេតុ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លូក​ហោប៉ៅ និង​បន្លំ​យក​គ្រឿងអលង្ការ​ក្លែងក្លាយ​ដើម្បី​បោក​បញ្ឆោត​ទៅ​ប្តូរ យក​គ្រឿងអលង្ការ​ពិត​ពី​ជន​រង​គ្រោះ​ដោយ​សកម្មភាព​ទាំងនេះ​គឺ​បាន​ប្រព្រឹត្ត​ជា​ច្រើន​លើក​មក​ហើយ​តាំងពី​នៅ​ខេត្តកំពង់ធំ​មក​ម្ល៉េះ ដោយ​ការ​ធ្វើ​សកម្មភាព​ទាំងនេះ​គឺ​មាន​បក្សពួក​ជា​ច្រើន​នាក់​ពេល​ចេញ​ធ្វើ​សកម្មភាព​ម្តង​ៗ ។ ដោយ​យោង​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បន្ត​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​បន្តបន្ទាប់​ទៀត​បាន​ចំនួន​០៨​នាក់​ទៀត ។

លោក​វេ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​បន្ថែម​ថា ៖ ក្រោយ​ធ្វើការ​សាកសួរ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៩​នាក់​ទៅ​ទីប​ញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ