ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ទៀន​ទុក​ចោល​ម្ចាស់​មិន​នៅ​ក្លាយជា​អគ្គី​ភ័យ​ឆេះ​ហ្មត់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​១​ខ្នង​ដែល​មាន​ទំហំ​៧​គុណ​៩​ម៉ែត្រ​សាងសង់​អំពី​ឈើ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហ្មត់​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ បាន​បង្ក​ការ​ភ្ញាក់ផ្អើល ។ ហេតុ​ការណ៍​​នេះ​​កើតឡើង​នៅ​ក្នុង​អូរ​រុំដេង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​១​ខ្នង​ដែល​មាន​ទំហំ​៧​គុណ​៩​ម៉ែត្រ​សាងសង់​អំពី​ឈើ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហ្មត់​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ បាន​បង្ក​ការ​ភ្ញាក់ផ្អើល ។ ហេតុ​ការណ៍​​នេះ​​កើតឡើង​នៅ​ក្នុង​អូរ​រុំដេង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ ខណៈ​ម្ចាស់​ជាប់រវល់​មិន​នៅផ្ទះ ។

ក្នុង​ហេតុការណ៍​គ្រោះ​ដោយ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​នេះ យោង​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ឈាង ផា​ច ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខងា​ជា​អនុប្រធាន​ភូមិ​អូរ​រុំដេង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ភូមិ​ស្រែ​កណ្តាល ឃុំ​ត្រពាំង​ប្រាសាទ​មាន​រៀបចំ​កម្មវិធី​បុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សី​ម៉ា​នៅ​វត្ត​ស្រែ​កណ្តាល ខណៈនោះ​ក្រុម​គ្រួសារ​គាត់​បាន​នាំ​គ្នា​ទៅ​ទាំងអស់​ដោយ​ដុត​ភ្លើងទៀន​ទុក្ខ​ចោល ។ ម្ចាស់ផ្ទះ​ដដែល​បាន​បញ្ចា​ក់ថា ទំហំ​នៃ​ការ​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង សា​ឡុ​ង​១​ឈុត និង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ឆេះ​ទាំងស្រុង ។

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុ​ការ​គ្រោះ​ដោយ​អគ្គី​ភ័យ​នេះ​កងកំលាំង​ប៉ូលិស កំលាំង​ពលរដ្ឋ​អ្នក​ភូមិ​មួយ​ចំនួន​រួម​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ដែរ​តែ​មិន​អាច​ជួយ​ពន្លត់​បាន​ខណៈ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​រយៈពេល​លឿន​បំផុត​តែ​មិន​មានការ​ប៉ះ​ពាល​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ