ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងស៊ីសង​ក្រោយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប្អេ រំខាន​ការ​រស់នៅ​របស់​ពលរដ្ឋ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ល្បែងស៊ីសង ភ្នាល់​ចាក់​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​កើត​មាន​ពេញបន្ទុក នៅ​ក្រោយ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​សង្កាត់​ប្អេ​រ ក្នុង​កំពង់ឆ្នាំង ហើយ​ក៏​មិន​ឆ្ងាយ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង ប៉ុន្មាន​ដែរ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រិះគន់​អាជ្ញាធរ…

ខេត្តកំពង់ឆ្នាំង ៖ ល្បែងស៊ីសង ភ្នាល់​ចាក់​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​កើត​មាន​ពេញបន្ទុក នៅ​ក្រោយ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​សង្កាត់​ប្អេ​រ ក្នុង​កំពង់ឆ្នាំង ហើយ​ក៏​មិន​ឆ្ងាយ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង ប៉ុន្មាន​ដែរ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រិះគន់​អាជ្ញាធរ មូលដ្ឋាន​ថា បណ្តោយ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ផ្កាប់មុខ ទាំង​នោះ​ហ៊ោកញ្ជ្រៀវ​ជា​រៀងរាល់ថ្ងៃ រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ អ្នក​ជិតខាង និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ តាម​ដងផ្លូវ​សាធារណៈ ទៀត​ផង​។ កាលពី​ថ្ងៃ​សៅរ៍ ចុង​ស​ប្តា​ហ៍​នេះ គេ​ឃើញ​មាន​ក្រុម​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​បាន​ទៅ​ថត​ផ្តិត យក​រូបភាព​ដែល​ក្រុម​អ្នក​ញៀន និង​ល្បែង​ទាំងនោះ​កំពុង​ចាក់​ភ្នាល់​គ្នា​ហ៊ោកញ្ជ្រៀវ ក្នុង​ហាង​កាហ្វេ ដែល​នៅ​ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប្អេ​រ នោះ​បន្ទាប់​មក​ក្រុម​អ្នក​សារ​ព័ត៌​មានបាន​ទូរ​សព្ទ័​ទៅ​លោក ឡុ​ច វ​ណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត រាយការណ៍​ពី​សកម្មភាព​ល្បែងស៊ីសង នៅ​ចំណុច​ខាង ត្រូវ​បាន​ស្នងការ​ប្រាប់​ថា ឲ្យ​ទៅ​សួរ​លោក អធិការ​នគរបាល​ក្រុង​ទៅ​។

បន្តិច​ក្រោយមក​គេ​ឃើញ​កម្លាំង​នគរបាល​ក្រុង​២​នាក់ បាន​មក​ដល់ និង​បាន​ហៅ​ម្ចាស់​ហាង​កាហ្វេ មាន​ល្បែងស៊ីសង​មក​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​ប្អេ​រ ក្នុង​ថ្ងៃ​នោះ​ដែរ​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នេះ ល្បែង​ស៊ីសង​ភ្នាល់មាន់​ខាងលើ នៅ​តែ​បន្ត​លេង​យ៉ាង​គគ្រឹកគគ្រេង ហាក់​ផ្គើន​នឹង​សមត្ថកិច្ច​នគរបាល ដែល​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា កាលពី​ថ្ងៃ​សៅរ៍​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​១៨ កុម្ភៈ​នេះ មាន​ប្រជាពលរដ្ឋ បាន​ទូរ​សព្ទ័​មក​ប្រាប់​ភ្នាក់ងារ​យើង​ជា​បន្តបន្ទាប់​ដោយ​ពួក​គាត់​ប្រាប់​ថា ល្បែងស៊ីសង នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល សង្កាត់​ប្អេ​រ នៅ​តែ​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់​ដេក​ពួន​មិន​បាន ជាង​៥​ឆ្នាំ​ហើយ ចាប់ពី​ម៉ោង​១២ ថ្ងៃត្រង់​ទៅ គឺ​អ្នកលេង​ល្បែងស៊ីសង​ទាំងនោះ​បាន​ហោរ កញ្ជ្រៀវ​ដេក​ថ្ងៃ​មិន​បាន​។

ម្យ៉ាងវិញទៀត​ បាន​បង្ក​ការ​ស្ទះ​ចរាច​ណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ចូល​ទៅ​ផ្ទះ ពួក​គាត់​ទៀត​ផង ពួក​គាត់​បាន​សំណូមពរ​ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ពួក​គាត់​ផង​។ សូម​បញ្ជាក់​ថា ផ្ទះ​លក់​កាហ្វេ មាន​ល្បែងស៊ីសង​ខាងលើ នៅ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​ប៉ុស្តិ៍​នគរ បាល​សង្កាត់​ប្អេ​រ និង​មាន​ចម្ងាយ​ប្រមាណ​៥០០-៦០០​ម៉ែត្រ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង បាន​កើត​មាន​យូ​ហើយ ដោយ​កាល​មុន​មានការ​ចាក់​ប្រដាល់ តែ​សព្វថ្ងៃ​ចាក់​មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ កើត​ពេញបន្ទុក​។ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ហៅ​អប់​រំជា​ច្រើន​លើក​មក​ហើយ តាម​បណ្តឹង​របស់​អ្នក​ជិតខាង តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ​។ ហេតុនេះ​ទើប​ប្រជា​ពលរដ្ឋ រាយការណ៍​មក​អ្នកកាសែត​ម្តង ដើម្បី​ឲ្យ​ចុះ​ផ្សាយ​ដឹង​ដល់​ចៅហ្វាយខេត្ត សូម​មេត្តា​ជួយ​ប្រជា​ពល​រដ្ឋ​ផង បើ​អភិបាលខេត្ត​បិទ​ល្បែងស៊ីសង​ខាងលើ​នេះ​បាន ប្រជាពលរដ្ឋ​នឹង​គាំទ្រ​១០០​ភាគរយ តែបើ​ផ្សាយ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មាន​ល្បែងស៊ីសង​នេះ​ទៀត មិនបាច់​ប្រឹង​អួត​ពី​គោលនយោបាយ ភូមិ​ឃុំ​ស​វត្ថិ​ភាព​ស្អី​នោះ​ទៀត​ទេ​ដាក់​លេខ​សូន្យ​បណ្ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ