ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ចាមពង្រាយកម្លាំងស្ទាក់ចាប់​កាត់រថយន្តតទ្រុង

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពុងចាមបានឲ្យ​ដឹងថា គិតចាប់ពីថ្ងៃចាប់ផ្តើមរហូតមកដល់ពេលនេះ រដ្ឋ​បាលខេត្តកំពង់ចាម បាន​បញ្ជារ​ដល់​សមត្ថ​កិច្ចចម្រុះចុះត្រួតពិនិត្យចាប់​រថយន្ត​តទ្រុង​​​ខុសលក្ខណៈ​បច្ចេក​​ទេស​នៅតាមទីតាំងគ្រប់គោលដៅទូទាំងខេត្ត ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា លទ្ធផលប្រតិបត្តិការ​ជារួមបានត្រួតពិនិត្យ​រថយន្តធុន​ធ្ងន់​សរុបចំនួន ២៨៦៤…

ខេត្តកំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពុងចាមបានឲ្យ​ដឹងថា គិតចាប់ពីថ្ងៃចាប់ផ្តើមរហូតមកដល់ពេលនេះ រដ្ឋ​បាលខេត្តកំពង់ចាម បាន​បញ្ជារ​ដល់​សមត្ថ​កិច្ចចម្រុះចុះត្រួតពិនិត្យចាប់​រថយន្ត​តទ្រុង​​​ខុសលក្ខណៈ​បច្ចេក​​ទេស​នៅតាមទីតាំងគ្រប់គោលដៅទូទាំងខេត្ត ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា លទ្ធផលប្រតិបត្តិការ​ជារួមបានត្រួតពិនិត្យ​រថយន្តធុន​ធ្ងន់​សរុបចំនួន ២៨៦៤ គ្រឿង រថយន្តតទ្រុងខុសលក្ខណៈបច្ចេក​ទេស​ចំនួន១២៣គ្រឿង កាត់ទ្រុងចំនួន៥៩គ្រឿង ។

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះក្រុម​ការងារត្រួតពិនិត្យ​យាន​យន្តខុស​លក្ខណៈបច្ចេកទេស និងលើសទំងន់ក្នុង​ខេត្តបានត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេសបាន​៧៣​គ្រឿង បូកយោង ២៨៦៤ គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន០២គ្រឿង បូក​យោង ១២៣ គ្រឿង និងកាត់ទ្រុងបាន០២គ្រឿង បូកយោង ៥៩ គ្រឿង ។ ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទចាប់ពីម៉ោង​០០យប់​ថ្ងៃទី៩ កុម្ភៈ​ ​ត​ទៅគ្មាន​វត្ត​មាន​ឡាន តទ្រុងលើដងផ្លូវទៀតឡើយ ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នក​ទទួលខុសត្រូវ ។ បើនរណាមកតវ៉ាឬអ្នកកាងទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់​បុណ្យស័ក្តិ​ទាំង​អស់ និងបញ្ចូល​ព្រៃសតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ