ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៦​នាក់​ទៅ​សាលាដំបូង​ខេត្ត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បញ្ជូន​ជនសង្ស័យ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង ០៦​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​ទឹកអូរ​ខៃ​ដ​ន ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត…

ខេត្តបន្ទាយមានជ័យ ៖ បញ្ជូន​ជនសង្ស័យ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង ០៦​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​ទឹកអូរ​ខៃ​ដ​ន ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ភ្លាម​ៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់ ។ ក្រោយ​ធ្វើការ​សាកសួរ​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ការ​សាកសួរ​របស់​កម្លាំង​ជំនាញការ​ធ្វើតេស្ត​ទឹកនោម ដើម្បី​រក​នូវ​សារធាតុ​ញៀន​ក្នុង​នោះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ជនសង្ស័យ​ទាំង​០៦​នាក់​គឺ​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាម​ច្បាប់​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ