ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​៣​ថ្ងែ ប្លន់​៣​ករណី ឆក់​១​ករណី គាស់​ផ្ទះ​២​ករណី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ថា ៣​ថ្ងៃ​ចូល​ឆ្នាំ​ប្រ​ណៃ​ចិន​នេះ​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហាក់ដូចជា​មានការ​ថយ​ចុះ​ច្រើន ។ អាច​ដោយសារ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​ចេញដំណើរ​ទៅ​លេង​ក្រៅប្រទេស និង​តាម​បណ្តាល​ខេត្ត​អស់​ច្រើន ។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃនេះ​មាន​ករណី​ប្លន់…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ថា ៣​ថ្ងៃ​ចូល​ឆ្នាំ​ប្រ​ណៃ​ចិន​នេះ​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហាក់ដូចជា​មានការ​ថយ​ចុះ​ច្រើន ។ អាច​ដោយសារ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​ចេញដំណើរ​ទៅ​លេង​ក្រៅប្រទេស និង​តាម​បណ្តាល​ខេត្ត​អស់​ច្រើន ។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃនេះ​មាន​ករណី​ប្លន់ ៣​លើក ឆក់​១​លើក និង​គាស់​ផ្ទះ​២​លើក គឺ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ កុម្ភៈ ។

ជាក់ស្តែង​ករណី​ប្លន់​លើក​ទី​១ ថ្ងៃ​ទី​១៥ កុម្ភៈ ចោរ​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​យក​ម៉ូតូ​ម៉ា​កនិច នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ជនសង្ស័យ​មាន​គ្នា​៨​នាក់ ប៉ុន្តែ​ត្រូវ​បាន​សមត្ត​ឃាត់ខ្លួន​២​នាក់ ៦​នាក់​រត់​គេ​បាត់ ។ ទី​២-​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ដដែល​មាន​ករណី​ប្លន់​វាយ​យក​ខ្សែ​.​ក និង​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជនសង្ស័យ​មាន​គ្នា​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ម្នាក់ ។ ទី​៣-​ថ្ងៃ​ទី​១៧ កុម្ភៈ មាន​ករណី​ប្លន់​រថយន្ត​តាក់ស៊ី​ដែល​ជនល្មើស​បាន​ហៅ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ជិះ​ពី​ខណ្ឌ​ជ្រោយចង្វារ រួច​ហើយ​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​សុះសាច់ ។ រថយន្ត​ក៏​ត្រូវ​បាន​ជនសង្ស័យ​ជិះ​យក​មក​ទុក​ចោល​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ហើយ​ជនល្មើស​បាន​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អំពើ​ប្លន់​នេះ មិន​អាច​គេច​ផុត​កណ្តាប់ដៃ​របស់​សមត្ត​កិច្ច​បាន​ទេ ព្រោះ​ជនសង្ស័យ​មុន​ចាក់​ប៉ុនប៉ង​សម្លាប់​អ្នក​រត់​តាក់ស៊ី​ប្លន់​យក​រថយន្ត ជនល្មើស​បាន​ទួ​រ​ស័ព្ទ​ទាក់​អ្នក​រត់​តាក់ស៊ី​ឲ្យ​ទៅ​ដឹក ដូច្នោះ​លេខ​ទូរ​ស័​ព្ឌ​នោះ​ដែល​ជា​តម្រុយ​មួយ សម្រាប់​សមត្ថកិច្ច​វែកមុខ​ជនសង្ស័យ ។ ករណី​ឆក់​កើតឡើង​១​លើក កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ កើតឡើង​នៅ​ក្នុង​ទឹកដី​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក គឺ​ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​អ្នកដំណើរ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ចុះ​ពី​រថយន្ត​បំរុង​ដើរ​ចូល​ផ្ទះ ។ ករណី​ចោរ​គាស់​ផ្ទះ​បាន​កើតឡើង​ចំនួន​២​លើក គឺ​ថ្ងៃ​១៦ កុម្ភៈ គាស់​បន្ទប់​ជួល​របស់​កម្មករ​ដែល​ទៅ​លេង​ស្រុក និង​យក​បាន​សម្ភារ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​ទទួល​បន្ទុក​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ​ថារយៈពេល​៣​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម នៅ​រាជធានី​ភ្នំពេញ បទល្មើស​ឧក្រិដ្ឋ​ធំ​ៗ ដូច​ជា​ឃាតកម្ម បាញ់​សម្លាប់​ប្លន់ ស្ទើ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ