ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ឱ្យ​គេ​មាន​ផ្ទៃពោះ​ហើយ​មិន​ទទួលខុសត្រូវ លទ្ធផលគឺ​ប្រកាស​ចឹ​ង

6 ឆ្នាំ មុន

ម៉ិចស៊ីកូ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង San Luis Potosi…

ម៉ិចស៊ីកូ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង San Luis Potosi បាន​ដាក់​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​តាម​ផ្លូវ​ធ្វើ​ជា​លិខិត​ប្រកាស​ស្វែងរក​មុខរប​ស់បុរស​ម្នាក់ ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​។

ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នោះ ដាក់​នៅ​ចំ​ចន្លោះ​រវាងផ្លូវ Mariano Jimenez និង​ផ្លូវ Salvador Nava នាទី​ក្រុង San Luis Potosi​។ វា​ត្រូវ​បាន​មហាជន​លើ​បណ្តាញ​សង្គម​និយាយ​ត​ៗ​គ្នា​នា​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ​។ នៅ​លើ​ផ្ទាំង​នោះ មាន​រូប​របស់​បុរស​ម្នាក់​ពាក់​មួយ​ខូ​វ​ប៊​យ ជាមួយនឹង​ឈ្មោះ និង​ពាក្យ​មួយ​ចំនួន​សរសេរ​នៅ​ក្បែរ​នោះ​។ អ្នក​ដែល​យក​ផ្ទាំង​នេះ​មក​ផ្សាយ គឺជា​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​បុរស​នៅ​ក្នុង​រូប​នោះ ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​។
តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​តាម​ការ​ពិត​មិន​ទៅ​ហ៊ាន​ប្រកាស​បែប​នេះ​ទេ​។ តែ​នេះ​មក​ពី​បុរស​ដែល​ធ្វើ​ឲ្យ​នាង​មានគភ៌​មិន​ព្រម​ទទួលខុសត្រូវ ហើយ​ថែម​ទាំង Block ហ្វេ​ស​ប៊ុ​ក​របស់​នាង​ទៀត​។

នាង​សរសេរ​នៅ​លើ​ផ្ទាំង​នោះ​ថា​៖ «​តាម​ចាប់ខ្លួន​! ឈ្មោះ Carlos Orozo….. លទ្ធផល​មើល​ទឹកនោម គឺ​វិជ្ជមាន​…. ខ្ញុំ​មាន​ផ្ទៃពោះ​ហើយ​។ វា​បាន Block ខ្ញុំ​ក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​មិន​ខ្ចី​លើក​ទូរស័ព្ទ​ខ្ញុំ​ទេ​»​។

ដោយសារ​តែ​ផ្ទាំង​ប្រកាស​វែកមុខ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លើ Facebook និង Twitter នាំ​គ្នា​ពិភាក្សា​វែកញែក​។ មនុស្ស​ភាគច្រើន​ហួសចិត្ត​អស់សំណើច​ពី​គំនិត​គិត​ឆ្កួត​ៗ​របស់​ម្ចាស់​ផ្ទាំង​ផ្សាយ​។ អ្នកខ្លះ​ទៀត​ថា ការ​ប្រកាស​បែប​នេះ ហាក់បីដូចជា​ជ្រុល​ពេក​។

នេះ​ហើយ​ជា​លទ្ធផល បង្ក​កំណើត​ពាស​វាល​ពាស​កាល ដោយ​គ្មាន​សណ្តាប់ធ្នាប់ និង​ទំនួល​ខុស​ត្រូវ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ