ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​រួច​ជីវិត​ពី​ការ​បា.ញ់​សម្លា.ប់​​រង្គាល ចេញ​មុខ​ប្រឆាំង​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពេល​មានការ​បាញ់ប្រហារ​នាង​ពួន​ក្នុង​ថ្នាក់រៀន​ក្រោយ​ទ្វារ នាង LORENA SANABRIA ដែល​រួច​នៅ​រស់រាន​មានជីវិត​ពី​ការ​បាញ់​សម្លាប់​រង្គាល​នៅ​រដ្ឋ​ផ្ល​រី​ដា​បាន​ចេញ​មុខ​ចូលរួម​តស៊ូ​ ដើម្បី​ឱ្យ​ការ​លក់​អាវុធ​ទីបំផុត​ត្រូវ​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។ សិស្ស​ស្រី​អាយុ​១៦​ឆ្នាំ​រូប​នេះ​ដែល​ស្រក់​ទឹកភ្នែក​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ…

សហរដ្ឋអាមេរិក ៖ ពេល​មានការ​បាញ់ប្រហារ​នាង​ពួន​ក្នុង​ថ្នាក់រៀន​ក្រោយ​ទ្វារ នាង LORENA SANABRIA ដែល​រួច​នៅ​រស់រាន​មានជីវិត​ពី​ការ​បាញ់​សម្លាប់​រង្គាល​នៅ​រដ្ឋ​ផ្ល​រី​ដា​បាន​ចេញ​មុខ​ចូលរួម​តស៊ូ​ ដើម្បី​ឱ្យ​ការ​លក់​អាវុធ​ទីបំផុត​ត្រូវ​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។

សិស្ស​ស្រី​អាយុ​១៦​ឆ្នាំ​រូប​នេះ​ដែល​ស្រក់​ទឹកភ្នែក​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ AFP អះអាង​ថា ពេល​នេះ​ជាង​ពេល​ណា​ៗ​ទាំងអស់ យើង​ក្នុង​ឋានៈ​ជា​សិស្សសាលា​ត្រូវ​តែ​បញ្ចេញ​សំឡេង​របស់​យើង​និយាយ​នៅ​មុខ​កាមេរ៉ា ដើម្បី​ផ្ញើ​សារ​ដោយ​ផ្ទាល់​ដល់​រដ្ឋា​ភិបាល ហើយ​ទទូច​ឱ្យរដ្ឋាភិបាល​ផ្លាស់​ប្តូរ​ច្បាប់​នានា​ស្តី​ពី​អាវុធ ។ យើង​ពុំ​អាច​អនុញ្ញាត​ឱ្យ​បណ្តា​មនុស្ស​មាន​បញ្ហា​បញ្ចេញ​កំហឹង​របស់​ពួក​គេ ដោយ​សម្លាប់​អ្នក​ដទៃ​ៗ​ឡើយ ។

ក្រោយ​ការ​សម្លាប់​មនុស្ស​ដល់​ទៅ​១៧​នាក់ ក្នុង​វិទ្យាល័យ​មួយ​នៅ​ក្រុង PARKLAND បណ្តា​អ្នក​នៅ​រស់រាន​មានជីវិត​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​អាវុធ​ដូច​នាង LORENA ទោះជា​នៅ​ក្មេង​ចេញ​មុខ​ប្រឆាំង​អាវុធ​នៅ​តាម​សារព័ត៌មាន ដោយ​បរិហារ​ពី​ទំនាក់ទំនង​រវាង​គណបក្ស​សាធារណរដ្ឋ និង​ក្រុម LOBBY អាវុធ NATIONAL RIFLE ASSOCIATION (NRA) ។

គាំទ្រ​ដោយ NRA ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ពុំ​បាន​លើក​ពី​បញ្ហា​អាវុធ​ឡើយ​ក្នុង​សង្កថា​របស់​លោក​ក្រោយ​ការ​បាញ់ប្រហារ​ដោយ​​លើក​តែ​ពី​បញ្ហា​សរសៃប្រសាទ​របស់​ខ្មាន់កាំភ្លើង ។

នាង LORENA SANABRIA និយាយ​ថា មែនហើយ​ក្នុង​រដ្ឋធម្មនុញ្ញ គេ​មាន​សិទ្ធិ​ទិញ​កាំភ្លើង​ប្រើ​ដើម្បី​ការពារ​ខ្លួន ។ ក៏​ប៉ុន្តែ​សិទ្ធិ​បែប​នេះ​ពុំ​មែន​ជា​ការ​ការពារ​ខ្លួន​ឡើយ ។ គេ​បាញ់​សម្លាប់​បណ្តាជន​ស្លូតត្រង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ