ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាំង​ខ្លួន អស់ទាំង​ថ្លៃទឹកដោះ ព្រោះតែ​ល្បិចបោកថ្មី​

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ក្លែងខ្លួន​ជា​ប្រុស​អស់​រយៈពេល​៤​ឆ្នាំ ដើម្បី​បោក​យក​ថ្លៃ​ទឹក​ដោះ​​ពី​ស្ត្រី​២​នាក់​ទៀត ដែល​ខ្លួន​រៀប​ការ​ជាមួយ​។

ជនខិលខូច​ឈ្មោះ Krishna Sen តែងខ្លួន​ធ្វើ​ប្រុស​ហើយ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ម្នាក់​ទៀត ដើម្បី​បោក​យក​ថ្លៃទឹកដោះ​។ នេះ​ដោយសារ​តែ​នៅ​ប្រទេស​ឥណ្ឌា គេ​ឲ្យ​ថ្លៃទឹក​ដោះ​​ទៅ​កូន​ក​ម្លោះ ខុស​ពី​ស្រុក​យើង​។ ប្រពន្ធ​ទី​មួយ​ដែល Sen រៀប​ការ​ជាមួយ គឺ​នាង Kamini​។ ពួក​គេ​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០១៤​។ ក្រោយមក​នា​ពេល​ថ្មី​ៗ​នេះ Kamini រាយការណ៍​មក​ប៉ូលិស​ថា Sen តែងតែ​វាយ​ធ្វើបាប​នាង​រហូត ដោយសារ​តែ​រឿង​ថ្លៃទឹក​ដោះ​។

នៅ​ឆ្នាំ​២០១៦ Sen ក៏​រៀប​ការ​ជាមួយនឹង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ថា Nisha​។ នាង​ម្នាក់​នេះ​ហើយ ដែល​ដឹង​ថា Sen តាម​ពិត​គឺជា​ស្រី​។ តែ​នាង​មិន​បាន​ប្រាប់​ទៅ​នរណា​ទេ ព្រោះថា Sen ឲ្យ​លុយ​ដើម្បី​បំបិទមាត់​របស់​នាង​។

ទើបតែ​ពេល​ប៉ូលិស​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ទី​មួយ​ទេ ទើប​ដឹង​ថា Sen គឺ​ជា​​ស្រី​ពិតប្រាកដ​។ ប្រពន្ធ​ទី​មួយ ដែល​ជា​នាង Kamini ប្រាប់​ថា រាល់ដង​ប្តី​ជា​ស្រី​របស់​នាង មិន​ឲ្យ​ប៉ះ​រាង​កាយ​ពេល​ភ្លឺ​ទេ​។ គេ​តែងតែ​ឲ្យ​រួម​ភេទ​ពេល​យប់​ងងឹត​។ តាម​ពិត គឺ Sen យក​លិង្គ​ជ័រ​មក​បន្លំ​សោះ ព្រោះថា ងងឹត​មើល​អ្វី​ៗ​មិនឃើញ​។

នៅ​ពេល​នេះ Sen ជាប់​ពី​បទ​បោកប្រាស់ ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ Haidwani​។ ចំពោះ​ទោស​នៃ​ការ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិន​អាច​ដាក់​បាន​ទេ ព្រោះតែ Sen គឺជា​ស្រី ហើយ​រៀប​​ការ​ជាមួយ​ស្រី​គ្នា​ឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ