ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមនាវី​ម្នាក់​អំពាវនាវ​ឱ្យ​អា​មេ​រិ​ក​រៀបចំ​ខ្លួន​សម្រាប់​សង្គ្រាម

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ឧត្តមនាវី HARRY HARRIS បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​មុខ​សភា​ពី​ការ​ពង្រឹង​ខាង​យោធា​របស់​កងទ័ពចិន ។ យោង​តាម​ឧត្តមនាវី​រូប​នេះ​ថា…

សហរដ្ឋ​អា​មេ​រិ​ក ៖ ឧត្តមនាវី HARRY HARRIS បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​មុខ​សភា​ពី​ការ​ពង្រឹង​ខាង​យោធា​របស់​កងទ័ពចិន ។

យោង​តាម​ឧត្តមនាវី​រូប​នេះ​ថា ពេលវេលា​បាន​មក​ដល់​ហើយ សម្រាប់​សហរដ្ឋ​អា​េ​ម​រិ​ក​រៀបចំ​ខ្លួន​សម្រាប់​លទ្ធភាព​នៃ​សង្គ្រាម​មួយ​ប្រឆាំងចិន ។

ឧត្តមនាវី HARRY HARRIS ដែល​ទើប​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អូស្ត្រាលី​ថ្លែង​នៅ​មុខ​សភា​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​រៀបចំ​ខ្លួន​ចំពោះ​លទ្ធភាព​នៃ​សង្គ្រាម​មួយ​ប្រឆាំង​ចិន ។

យោង​តាម​លោក HARRIS ថា ចិន​បានពង្រឹង​សក្តានុពល​យោធា​របស់​ខ្លួន ហើយ​មាន​បំណង​បង្កើត​ការ​គ្របដណ្តប់​របស់​ខ្លួន​នៅ​សមុទ្រចិន​ខាងត្បូង ។ លោក​ក៏​វាយតម្លៃ​ផង​ដែរ​ថា កងទ័ព​ចិន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​អាច​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក​ស្ទើរ​គ្រប់​វិស័យ ។ ខ្ញុំ​មានការ​ព្រួយបារម្ភ​ដែល​ចិន​នា​ពេល​នេះ​បំផ្លាញ​របៀបរបប​អន្តរជាតិ ។

ឧត្តមនាវី HARRY HARRIS បន្ត​ថា ប្រភព​នៃ​ការ​ព្រួយបារម្ភ​មួយទៀត​គឺ​ការ​កសាង​បណ្តា​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​កោះ​៧ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ទាមទារ​ដោយ​បណ្តា​ប្រទេស​ជិតខាង ។

កាលពី​ថ្ងៃ​ទី​២ កុម្ភៈ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ចេញផ្សាយ​លទ្ធិ​នុយក្លេអ៊ែរ​ថ្មី​របស់​អា​មេ​រិ​ក ដោយ​លទ្ធិ​នេះ​ត្រូវ​បាន​រុ​ស្ស៊ី ចិន និង​កូរ៉េ​ខាងជើង ចាត់​ទុក​ថា​ជា​គ្រោះថ្នាក់​ដែល​គំរាម​កំហែង​ដល់ផលប្រយោជន៍​របស់​សហរដ្ឋ​អា​េ​ម​រិ​ក និង​បណ្តា​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ