ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ត្យូ​ពី​ ៖ ចេញ​ការ​ប្រកាស​អាសន្ន​រយៈពេល​6​ខែ

6 ឆ្នាំ មុន

ប្រទេស​អេ​ត្យូពី ៖ អាជ្ញាធរ​ក្រុង​អា​ឌី​សអា​បេ​បា​អះអាង​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ការ​ប្រកាស​អាសន្ន​នៅ​អេ​ត្យូ​ពី​ត្រូវ​បាន​បង្កើត​ឡើង​រយៈពេល​៦​ខែ ។ ប្រទេស​អេ​ត្យូពី បាន​ចេញ​ការ​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ…

ប្រទេស​អេ​ត្យូពី ៖ អាជ្ញាធរ​ក្រុង​អា​ឌី​សអា​បេ​បា​អះអាង​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ការ​ប្រកាស​អាសន្ន​នៅ​អេ​ត្យូ​ពី​ត្រូវ​បាន​បង្កើត​ឡើង​រយៈពេល​៦​ខែ ។

ប្រទេស​អេ​ត្យូពី បាន​ចេញ​ការ​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ក្រោយ​ការ​សុំ​លា​លែង​​របស់​នាយក​រដ្ឋមន្ត្រី​លោក HAILEMARIAM DESALEGN ខណៈ​ប្រទេស​ជួប​វិបត្តិ​ន​យោ​បាយ និង​អំពើ​ហិង្សា​៣​ឆ្នាំ​មក​ហើយ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់​នៅ​ទូ​ទាំង​ប្រទេស ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អេ​ត្យូពី លោក SIRAJ FEGESSA ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា នៅ​មាន​តំបន់​មួយ​ចំនួន​ដែល​អាច​ផ្ទុះ​អំពើ​ហិង្សា ។

យោង​តាម​ការ​ប្រកាស​អាសន្ន​រាល់​បាតុកម្ម​ត្រូវ​ហាមឃាត់ ក៏​ដូច​ជា​រាល់​ការ​ផ្សព្វផ្សាយ​ដែល​សាបព្រោះ​ការ​បំបែកបំបាក់ ។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្លែង​ថា រដ្ឋាភិបាល​បាន​ចាត់​រួចហើយ វិធានការ​នានា​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា ក៏​ប៉ុន្តែ​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​បន្ត មនុស្ស​ច្រើន​នាក់​នៅ​តែ​រត់​ភៀសខ្លួន ព្រមទាំង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​បំផ្លាញ ។ លោក​សន្យា​ប្រកាស​ពី​ការ​ផ្តួចផ្តើម​គំនិត​ថ្មី​ៗ​ទៀត ។

តាម​រយៈ​ស្ថានទូត​ខ្លួន​ប្រចាំ​ក្រុង​អា​ឌី​សអា​បេ​បា​សហរដ្ឋ​អា​មេ​រិ​ក​ថ្លែង​នា​ថ្ងៃ​ទី​១៧ កុម្ភៈ ជំទាស់​ទាំងស្រុង​ការ​បង្កើត​ការ​ប្រកាស​អាសន្ន ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ស្ថានទូត​នេះ​និយាយ​ថា យើង​ជំទាស់​ទាំងស្រុង​ជាមួយ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អេ​ត្យូ​ពី​បង្កើត​ការ​ប្រកាស​អាសន្នដែល​គ្រោង​រឹតត្បិត​សិទ្ធិ​មួយ​ចំនួន​ក៏​ដូច​ជា​សេរីភាព​នៃ​ការ​ដើរហើរ និង​ការ​សម្តែង​មតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ