ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាក់​ឧទ្ធម្ភាគចក្រ​រដ្ឋមន្ត្រី​មហាផ្ទៃ​ ចំ​លើ​រថយន្ត​មួយ​ស្លា.ប់​13​នាក់​

6 ឆ្នាំ មុន

ប្រទេស​ម៉ិចស៊ិក ៖ អាជ្ញាធរ​ម៉ិចស៊ិក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា មនុស្ស​១៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ិចស៊ិក លោក ALFONSO NAVARRETE តែ​លោក​នៅ​រស់រាន​មានជីវិត…

ប្រទេស​ម៉ិចស៊ិក ៖ អាជ្ញាធរ​ម៉ិចស៊ិក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា មនុស្ស​១៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ិចស៊ិក លោក ALFONSO NAVARRETE តែ​លោក​នៅ​រស់រាន​មានជីវិត ។ រដ្ឋមន្ត្រី​រូប​នេះ​ជិះ​ឧទ្ធម្ភាគ​ចក្រ​ទៅ​កាន់​តំបន់​ដែល​រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​មួយ​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ។

យោង​តាម​អាជ្ញាធរ​រដ្ឋ OAXACA ភាគ​ខាងត្បូង​ប្រទេស​ជា​កន្លែង​កើត​មាន​គ្រោះថ្នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ ថា យើង​បាន​ប្រមូល​សាកសព​មនុស្ស​១២​នាក់​នៅ​នឹង​កន្លែង​ដោយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​នារី​៥​នាក់ បុរស​៤​នាក់ ក្មេង​ស្រី​២​នាក់ និង​ក្មេង​ប្រុស​ម្នាក់ ។ ចំណែក​មនុស្ស​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រុង JAMILTEPEC រួច​មនុស្ស​១៥​នាក់​រង​របួស ។

រដ្ឋមន្ត្រី​រូប​នេះ​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​លោក ALEJANDRO MURAT អភិបាល​រដ្ឋ OAXACA ដែល​ក៏​នៅ​រស់រាន​មានជីវិត​ដែរ ព្រមទាំង​មន្ត្រី​ច្រើន​នាក់​ទៀត​ទៅ​កាន់​ទីក្រុង PINOTEPA DESAN LUIS ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០០​គីឡូម៉ែត្រ ខាងត្បូង​ទីក្រុង​ម៉ិចស៊ីកូ ដែល​ប៉ុន្មាន​ម៉ោង​មុន​នេះ​រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ ។

ប្រធានាធិបតី​ម៉ិចស៊ិក លោក ENRIQUE PENA NIETO សរសេរ​តាម TWITTER ថា រដ្ឋមន្ត្រី​លោក NAVERRETE និង​អភិបាល​រដ្ឋ​លោក ALEJANDRO MURAT ព្រមទាំង​ក្រុម​យានិក​នៅ​រស់រាន​មានជីវិត​ទាំងអស់​គ្នា ។ ក៏​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​មនុស្ស​ច្រើន​នាក់​នៅ​លើ​ដី​បាន​ត្រូវ​ស្លាប់ ហើយ​មួយ​ចំនួន​ទៀត​រង​របួស ។ លោក​បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ ។

លោក ALFONSO NAVARRETE ថ្លែង​តាម​ទូរទស្សន៍ TELEVISA ថា អ្នក​បើក​ឧទ្ធម្ភាគ​ចក្រ​យោធា​បាន​បាត់បង់​ការ​ត្រួតត្រា​ពេល​ឧទ្ធម្ភាគចក្រ​នេះ​ហោះ​កម្ពស់​ត្រឹម​៤០​ម៉ែត្រ​ពីលើ​ដី ។ បណ្តា​រូបភាព​បង្ហាញ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​ផ្អៀង​មក​ម្ខាង​ពេល​ធ្លាក់​ចំ​ពីលើ​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​តូច​មួយ​គ្រឿង ។ បណ្តា​កៅអី​ហាក់ដូចជា​ដាច់​ធ្លាក់​នៅ​ក្បែរ​ៗ ។

រដ្ឋមន្ត្រី​មហាផ្ទៃ និង​បណ្តា​អ្នក​អមដំណើរ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​មានការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៧,២​រី​ស្ទ័​រ ដែល​កើត​មាននៅ​រដ្ឋ OAXACA ញ័រ​រង្គើ​ដល់​រដ្ឋធានី ។ ការ​រញ្ជួយ​​ដី​នេះ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ ឬ​ការ​ខូចខាត​ធ្ងន់ធ្ងរ​នានា​ឡើយ ។ នេះ​បើ​តាម​ព័ត៌មាន​ដំបូង​ៗ​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ