ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​ប្រុង​ប្រយ័ត្ន កុំ​ជួប​រឿង​អាណោចអាធ័ម​ដូច​ករណី​នេះ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រឿង​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម​មួយ​ ខណៈ​ឪពុក​ម្តាយ​ភ្លេចខ្លួន​មួយ​សន្ទុះ ស្រាប់តែ​កូន​តូច​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំបួរ​(​ត្បូង​) ឃុំ​ម្សា​រ​ក្រង…

ខេត្តកំពង់ធំ ៖ រឿង​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម​មួយ​ ខណៈ​ឪពុក​ម្តាយ​ភ្លេចខ្លួន​មួយ​សន្ទុះ ស្រាប់តែ​កូន​តូច​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំបួរ​(​ត្បូង​) ឃុំ​ម្សា​រ​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បើ​តាម​សាច់ញាតិ​ប្រាប់​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ ម៉ែ​ង ឈុ​ន​ឡា​ង អាយុ​៣​ឆ្នាំ ហើយ​មុន​កើតហេតុ​ឪពុក​ម្តាយ​បាន​ដាក់​ឲ្យ​កូន​រត់​លេង​តាម​ធម្មតា​ដូច​រាល់ថ្ងៃ លុះ​នៅ​ថ្ងៃ​កើតហេតុ​បន្ទាប់​ពី​ដាក់​ឲ្យ​វា​រត់​លេង​ហើយ​នោះ ដោយ​ពួក​គាត់​ភ្លេចខ្លួន​មួយសន្ទុះ​ក្រោយមក​ទើប​ដឹង​ថា បាត់​កូន​ក៏​បាន​នាំ​គ្នា​ដើរ​រក ឃើញ​ស្នាមជើង​នៅ​នឹង​មាត់ទឹក​ស្រះ ដោយ​សង្ស័យ​ក៏​ចុះ​រាវរក ស្រាប់តែ​ឃើញ​កូន​ដាច់ខ្យល់​ស្លាប់​បាត់​ដោយសារ​ឈ្លក់ទឹក​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វី​ពិនិត្យ រួច​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន ក៏​ប្រគល់​ឱ្យ​ឪពុក​ម្ដាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​រំលឹក​ថា ដំណឹង​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​គ្រប់​រូប សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ចំពោះ​សុវត្ថិភាព​បុត្រ​ធីតា​ជាទី​ស្រលាញ់​របស់​ខ្លួន កុំ​ឲ្យ​មានការ​សោកស្តាយ​ដូច​ជា​ករណី​ខាងលើ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ