ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ហែក​ជញ្ជាំង​ផ្ទះ​របស់​អ្នកកាសែត​ម្នាក់​លួច​អស់​ជាង​១០០០​ដុល្លារ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទ្រព្យសម្បត្តិ​លុយកាក់ និង​សម្ភារ ព្រមទាំង​សត្វ​មាន់ ទារ ជា​ច្រើន​សរុប​ប្រមាណ​ជាង​១០០០​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ក្រុម​ចោរហារយ​ហែក​ជញ្ជាំង​ផ្ទះ​របស់​អ្នកកាសែត​ជើង​ចាស់​ម្នាក់​យក​ទៅ​បាត់​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ…

ខេត្តកំពង់ស្ពឺ ៖ ទ្រព្យសម្បត្តិ​លុយកាក់ និង​សម្ភារ ព្រមទាំង​សត្វ​មាន់ ទារ ជា​ច្រើន​សរុប​ប្រមាណ​ជាង​១០០០​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ក្រុម​ចោរហារយ​ហែក​ជញ្ជាំង​ផ្ទះ​របស់​អ្នកកាសែត​ជើង​ចាស់​ម្នាក់​យក​ទៅ​បាត់​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

តាម​ប្រភព​ពី​លោក ឈួ​ន ឈឿ​ន ដែល​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ការ​ដែល​ក្រុម​ចោរហារយ​លួច​ទ្រព្យ​របស់​លោក​នោះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ទើបតែ​ថ្មី​ៗ​នេះ​បាត់​របស់របរ​ច្រើន​ជាង​មុន​ខ្លាំង តាម​ការ​រៀបរាប់​របស់​លោក​ដែល​ក្រុម​ចោរលួច​យក​ទៅ​នោះ​មាន​សត្វ​ទារ​៤​ក្បាល មាន់​ជា​ច្រើន​ក្បាល ទូរស័ព្ទ​២​គ្រឿង ទូរទស្សន៍​១​គ្រឿង អា​គុយ​ចំនួន​០២​គ្រឿង និង​លុយ​សរុប​ជាង​២​លាន​រៀល មិន​ត្រឹមតែ​លួច​សម្ភារ​ទ្រព្យសម្បត្តិ​នោះ​ទេ សូ​ម្បី​តែ​ដើម​ស្វាយ​ក៏​ក្រុម​ចោរ​កាច់​បំផ្លាញ​ចោល​ដែរ ។

បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​ជើង​ចាស់​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរលួច​ទ្រព្យ​អស់ពី​ផ្ទះ​សល់​តែ​សំបក​ផ្ទះ​ទទេ​នេះ​ដែល​អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ចាន់ ឈ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្នាយ​ដែល​ប៉ុន្តែ​លោក​និយាយ​ថា​ម្ចាស់ផ្ទះ​មិន​បាន​ប្តឹង​មក​លោក​ឡើយ ហើយ​រាល់ថ្ងៃ​កម្លាំង​របស់​លោក​មាន​តែ​៧​នាក់​ប៉ុណ្ណោះ ឈឺ​២​នាក់​ទៀត​សល់​៥ មិន​អាច​គ្រប់គ្រង និង​ជួយ​ទៅ​យាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​គ្រប់​នោះ​ទេ ទាល់តែ​ប្រជាពលរដ្ឋ​យើង​ជួយ​ថែរក្សា​របស់របរ​ខ្លួនឯង​ផង​ដែល​ទើប​គង់វង្ស​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ