ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្ងំ​ក្នុង​បន្ទប់​សូ​ណា អាច​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង

6 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Eastern Finland បាន​សិក្សា​ទៅ​លើ​បុរស​វ័យ​កណ្តាល​ប្រមាណ​២៣០០​នាក់ រយៈពេល​ជា​មធ្យម​២០​ឆ្នាំ ។ ពួក​គេ​បាន​បែងចែក​បុរស​ទាំងនោះ​ជា​បី​ក្រុម ធំ​ៗ…

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Eastern Finland បាន​សិក្សា​ទៅ​លើ​បុរស​វ័យ​កណ្តាល​ប្រមាណ​២៣០០​នាក់ រយៈពេល​ជា​មធ្យម​២០​ឆ្នាំ ។ ពួក​គេ​បាន​បែងចែក​បុរស​ទាំងនោះ​ជា​បី​ក្រុម ធំ​ៗ សម្រាប់​សម្ងំ​ក្នុង​បន្ទប់​សូ​ណា​ជា​រៀង​រាល់​ស​ប្តា​ហ៍ ។ បុរស​ទាំងអស់​ជា​មធ្យម​ត្រូវ​ចំណាយពេល​ក្នុង​បន្ទប់​សូ​ណា​ដែល​មាន​កម្តៅ​៨០​អង្សា​សេ រយៈពេល​១៥​នាទី​ម្តង ។ ជា​លទ្ធផល​ពួក​គេ​រក​ឃើញ​ថា បុរស​ដែល​ឧស្សាហ៍​ចូល​ក្នុង​បន្ទប់​សូ​ណា មានការ​ថយ​ចុះ​នូវ​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន ។

ឥទ្ធិពល​របស់​បន្ទប់​សូ​ណា​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ត្រូវ​បាន​គេ​កត់ត្រា​រួច​ទៅ​ហើយ​កាលពី​ការ​សិក្សា មុន​ៗ ។ ការ​ប្រើប្រាស់​បន្ទប់​ស៊ូ​ណា អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ដូច្នេះ​វា​គឺជា​ហេតុផល​មួយ​ដែល​បញ្ជាក់​ថា វា​មាន​លក្ខណៈ​ល្អ​ចំពោះ​សរសៃ​ឈាម ។

តាម​ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ការ​ចូល​ក្នុង​បន្ទប់​សូ​ណា​ជា​ទៀងទាត់ ប្រហែលជា​មាន​ប្រយោជន៍​ចំពោះ​បុគ្គល​ណា​ដែល​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ច្រើន​ដូច​ជា លើស​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម ។ ជា​ទូទៅ វា​មាន​សុវត្ថិភាព និង​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​ខ្សោយបេះដូង​តិច​តូច តែ​ប្រហែលជា​មិនល្អ​សម្រាប់​អ្នក ទើបនឹង​មាន​ជំងឺ​គាំងបេះដូង​ថ្មី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ