ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ភាគច្រើន​មិន​អាច​មានកូន ព្រោះតែ​​ប៉ះពាល់​សារធាតុ​គីមី​ច្រើន

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា សារ​ធាតុ​គីមី​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រាង​កាយ​យុវវ័យ​រហូត​ដល់​៨៦​ភាគរយ​ឯណោះ​។ ការ​ស្រាវជ្រាវ​បាន​បារម្ភ​ទៅ​លើ​សារធាតុ​គីមី Bisphenol A…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា សារ​ធាតុ​គីមី​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រាង​កាយ​យុវវ័យ​រហូត​ដល់​៨៦​ភាគរយ​ឯណោះ​។ ការ​ស្រាវជ្រាវ​បាន​បារម្ភ​ទៅ​លើ​សារធាតុ​គីមី Bisphenol A (BPA) ដែល​មាន​ក្នុង​ផលិតផល​ប្លា​ស្ទិ​ច ។

សារធាតុ BPA ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ទឹកនោម​របស់​មនុស្ស​ភាគច្រើន ហើយ​ការ​សិក្សា​​ក្នុង​មន្ទីរពិសោធន៍​ជា​ច្រើន បាន​បង្ហាញ​នូវ​ការ​បារម្ភ​ថា វា​ប្រហែលជា​អាច​រំខាន​ដល់​តុល្យភាព​អ៊័​រ​ម៉ូ​ន​ក្នុង​ខ្លួន​បាន ។ អ្នកខ្លះ​និយាយ​ថា ការ​ប៉ះពាល់​នឹង​សារធាតុ​មួយ​នេះ ប្រហែលជា​ធ្វើ​ឲ្យ​ថយ​ចុះ​ដល់​មធ្យមភាគ​ចំនួន​មេជី​វិត​ឈ្មោល​ក្នុង​ប្រទេស​អភិ​វ​ឌ្ឈ​ន៍​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​វា​ក៏​ត្រូវ​បាន​គេ​ពិនិត្យ​មើល​ក្នុ​ឆ្នាំ​២០១៧​នេះ​ដែរ ។

ការ​សិក្សា​នេះ​មានការ​ចូលរួម​ពី​យុវវ័យ​តែ​៩៤​នាក់​ប៉ុណ្ណោះ ដែល​មាន​អាយុ​១៧​ទៅ​១៩​នាក់ មក​ពី​ភាគ​ខាងត្បូង​ឈាង​ខាងលិច​ប្រទេស​អង់គ្លេស ។ BPA ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ទឹកនោម​របស់​ពួក​គេ​រហូត​ដល់​៨៦​ភាគរយ​ឯណោះ​។ បន្ទាប់​មក អ្នក​ស្រាវជ្រាវ និង​យុវវ័យ​បាន​សហការ​គ្នា ដើម្បី​បង្កើត​ជា​ក្បួន​ណែនាំ​ទាក់ទង​នឹង​របប​អាហារ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ព្យាយាម​សាកល្បង​បន្ថយ​ការ​ប៉ះពាល់​នឹង​សារធាតុ BPA របស់​ពួក​គេ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ លក្ខណៈ​ក្បួន​ណែនាំ​នេះ ហាក់បីដូចជា​មិន​អាច​ប្រើប្រាស់​បាន​ឡើយ ដោយសារ​តែ​មិន​មាន​អ្វី​ខុស​គ្នា​សោះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​នេះ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា យក​ល្អ​គួរតែ​មានការ​ស្វែង​យល់​អំពី​ស្លាក​សញ្ញា​ដែល​មាន​ក្នុង​អាហារ និង​ភេសជ្ជៈ និង​កត់ចំណាំ​ទៅ​លើ​វត្តមាន​របស់​សារធាតុ BPA ក្នុង​ផលិតផល​នានា ទោះបីជា​វា​មិន​ត្រូវ​បាន​គេ​និយាយ​ថា ប៉ះពាល់​ដល់​សុខភាព​ដល់​កម្រិត​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ