ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​រៀប​អភិសេកព្រះ​អង្គ​ហែ​រី​ ​មាន​អ្នក​ចាប់អារម្មណ៍​ដល់​ទៅ​២.០០០​លាន​នាក់

6 ឆ្នាំ មុន

តាម​ប្រភព​ពី​ព្រះ​បុ​រម​រាជវាំង «Kensington» បាន​បញ្ជាក់​ថា ​ពិធី​រៀប​អភិសេក​រវាង​ព្រះ​អង្គ​ម្ចាស់​ហែ​រី និង​នាង Meghan Markle តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​នឹង​រៀបចំ​ឡើង​នៅ​ឯ​វិហារ «St George»…

តាម​ប្រភព​ពី​ព្រះ​បុ​រម​រាជវាំង «Kensington» បាន​បញ្ជាក់​ថា ​ពិធី​រៀប​អភិសេក​រវាង​ព្រះ​អង្គ​ម្ចាស់​ហែ​រី និង​នាង Meghan Markle តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​នឹង​រៀបចំ​ឡើង​នៅ​ឯ​វិហារ «St George» ក្នុង​ព្រះរាជវាំង​វី​ន​ស៊័​រ ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០១៨​ ដោយ​មាន​រៀប​ក្បួន​រទេះសេះ​ទាំង​២​ព្រះ​អង្គ​យាង​ទៅ​សួរសុខទុក្ខ​ពលរដ្ឋ​ក្នុង​ក្រុង​វី​ន​ស៊័​រ នៅ​ភាគ​ខាងលិច​ក្រុង​ឡុ​ង​ដ៍​មាន​ចម្ងាយ​ប្រហែល​៣,២​គីឡូម៉ែត្រ ។

ក្រោយ​ពី​សួរសុខទុក្ខ និង​ទស្សនា​រួចរាល់​ព្រះ​អង្គ​ទាំង​២​នឹង​ទទួលភ្ញៀវ​នៅ​ក្នុង​ព្រះ​រាជ​វាំង​​វី​ន​ស៊័​រ ខណៈ​ពេល​ព្រះ​អង្គ​ម្ចាស់​ឆាល​ក៏​ទទួល​ស្វាគមន៍​ភ្ញៀវ​នៅ​ពេល​ល្ងាច ។

ពិធី​រៀប​អភិសេក​នេះ​នឹង​មាន​ចំណាប់អារម្មណ៍​ពី​មហាជន​នៅ​ទូ​ទាំង​ពិភពលោក​ដូច​គ្នា​នឹង​ពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់ វី​ល្លៀម និង​ព្រះ​នាង​Kate Middleton នៅ​ឆ្នាំ​២០១២ ដែល​មាន​មនុស្ស​ចាប់អារម្មណ៍​ដល់​ទៅ​២.០០០​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ