ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​បង្កើត​របរ​ក្រៅ​សិល្បៈ​មិន​ជោគជ័យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ តារា​មួយ​ចំនួន​បាន​​បង្កើត​មុខរបរ​ក្រៅ​អាជីព​សិល្បៈ​ថែម​ទៀត​។ ការ​ប្រកប​មុខរបរ​ទាំងនោះ ខ្លះ​បាន​តែ​មួយ​រយៈពេល​ខ្លី​ខាតចុងខាតដើម​បិទ​ទៅ​វិញ ។ អ្នក​នាង​ស៊ឹ​ម សូ​លិ​កា ៖…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ តារា​មួយ​ចំនួន​បាន​​បង្កើត​មុខរបរ​ក្រៅ​អាជីព​សិល្បៈ​ថែម​ទៀត​។ ការ​ប្រកប​មុខរបរ​ទាំងនោះ ខ្លះ​បាន​តែ​មួយ​រយៈពេល​ខ្លី​ខាតចុងខាតដើម​បិទ​ទៅ​វិញ ។

អ្នក​នាង​ស៊ឹ​ម សូ​លិ​កា ៖ ធ្លាប់​បើកហាង​រក្សា​សម្រស់​កាលពី​៤​ទៅ​៥​ឆ្នាំ​មុន​នៅ​ម្តុំ​បឹង​សាឡា​ង​។ ហាង​នោះ​បិទ​វិញ​បន្ទាប់​ពី​នាង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ជាមួយ​អាជីព​សិល្បៈ​ដែល​មមាញឹក​។ តារា​រូប​នេះ​បាន​ចំណាយ​ដើមទុន​ច្រើន​ពង្រីក​មុខរបរ​ក្រៅ​សិល្បៈ​មួយ​នោះ ។

អ្នក​នាង​ស៊ឹ​ម សូលី​កា នៅ​រក្សា​បាន​ទីតាំង​មួយ​កន្លែង​ទៀត​ជា​ហាង​ផាត់មុខ​ធ្វើ​សក់ នៅ​ទល់មុខ​ភោជនីយដ្ឋាន​ពិភព​ថ្មី​ក្រោយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា​ជិត​វត្ត​ភ្នំ ។

តារា​សម្តែង​ញឹ​ម ចាន់​ថន ៖ ធ្លាប់​បើកហាង​លក់​សម្លៀក​បំពាក់​ទំនើប​ទាន់សម័យ​កាលពី​យូរ​ឆ្នាំ​មុន ប៉ុន្តែ​បិទ​វិញ​បន្ទាប់​ពី​យុ​ទ្ឋ​សាស្ត្រ​រក​សុ​ី​មិន​អាច​ទប់ទល់​បាន​ក្នុង​ពេល​អាជីព​សិល្បៈ​មមាញឹក ។

កន្លង​មក​ពេល​សួរនាំ​ញឹ​ម ចាន់​ថន លើក​ឡើង​ថា ចិត្ត​ចង់​បើក​របរ​ថ្មី​ដែរ តែ​ខ្លាច​ចោល​ទុន ទទេ​ៗ ដូច្នេះ​មាន​តែ​ចាំ​ពេល​គិត​ច្បាស់​ទើប​សម្រេច​ម្តងទៀត ។

លោក​​អ៊ែន​ឌី ៖ ធ្លាប់​មាន​ប្រវត្តិ​លក់​សម្លៀក​បំពាក់​ដែរ តែ​បាន​បិទ​ទៅ​វិញ ។

តារា​​រូប​នេះ​នៅ​តែ​តាំងចិត្ត​រកមុខ​របរ​ថ្មី​ទៀត ខណៈ​មួយ​រយៈ​ចុង​ក្រោយ​ដែល​មិន​ទាន់​បើក​បាន​មុខរបរ​ថ្មី តែ​អ៊ែន​ឌី មមាញឹក​ជាមួយ​អាជីព​សិល្បៈ​ខ្លាំង​ជាង​មុន ។ ជា​ពិសេស​លោក​ចាប់​ឱកាស​សម្តែង​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់​អាច​ធ្វើ​ឱ្យ​សល់​ទុន​សម្រាប់​គិតដល់​អាជីព​សិល្បៈ ។

តារា​កំប្លែង​នាយ​ហុងដា​ ៖ ធ្លាប់​បើកហាង​ខារ៉ាអូខេ​ចំណាយ​ទុន​ច្រើន​គួរសម​រហូត​អ្នក​គាំទ្រ​ជា​ច្រើន​សរសើរ​ពី​ភាព​លូតលាស់​នេះ ។ ទោះជា​យ៉ាងណា​ក្តី​បាន​តែ​មួយ​រយៈ​ខ្លី​ក៏​បិទ​ទៅ​វិញ ។ ទន្ទឹម​នោះ​ធ្លាយ​រឿង​ថា​នាយ​ហុងដា​ជំពាក់​បំណុល​គេ​ត្រូវ​សង​រំលស់​ជា​ប្រចាំ ខែ​ដូច្នោះ​ហើយ​ធ្វើ​ឱ្យ​នាយ​លំបាក​រហូត​សម្រេចចិត្ត​ឈប់​នឹកនា​របរ​អ្វី​ក្រៅពី​សម្តែង​កំប្លែង ។

តារា​កំប្លែង​ស្រី​លន់ ដា​ណេ ៖ ធ្លាប់​បើកហាង​ផឹក​ស៊ី​ប្តូរ​ពី​មួយ​ទៅ​មួយ តែ​មិន​ជោគជ័យ​ក៏​បិទ​ទៅ​វិញ ។ លន់ ដា​ណេ ពេល​នេះ​វិល​មក​ចូលរួម​សម្តែង​កំប្លែង​វិញ​ជាមួយ​នាយ​ក្រឹម។

លោក​បណ្ឌិត​គី សិរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភា​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កម្ភៈ ២០១៨​ថា ការ​បើក​អាជីវ​កម្ម​មួយ​គឺ​មិន​ងាយស្រួល​ទេ គឺ​ត្រូវ​សិក្សា​ទៅ​លើ​អតិថិជន ព្រោះ​វា​ជា​របត់​ដែល​សំខាន់​ជាងគេ ថា​តើ​ឥរិយាបថ​របស់​អតិថិជន​ស្រប​នឹង​ទំនិញ​ដែល​គាត់​លក់ ត្រូវ​នឹង​អ្វី​ដែល​អតិថិជន​ចង់បាន​ដែរ​ឬទេ ? គឺ​យើង​ត្រូវ​មានការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​បង្កើត​អាជីវកម្ម​នោះ​ឡើង​។ មួយទៀត​គឺ​ប្រព័ន្ធ​គ្រប់គ្រង​ត្រូវ​គិត​ថា​ចំណេញ​ប៉ុន្មាន ខាត​ប៉ុន្មាន​គឺ​គិត​ឲ្យ​បាន​ច្បាស់លាស់ ទាំង​ខ្លួនឯង និង​សម្រាប់​បុគ្គលិក ។

លោក​បណ្ឌិត​គី សិរី​វឌ្ឍន៍ ថ្លែង​ថា​៖ «​សរុប​មក​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​គាត់​បើក​អាជីវ​កម្ម​មិន​ថា​លក្ខណៈ​តូច​ធំ​ទេ គឺ​សុំ​ឲ្យ​គិត​ទៅ​លើ​កត្តា​៣​យ៉ាង​។ ក្នុង​នោះ​រួម​មាន​៖

ទី​​១-​ទីផ្សារ ​៖ បើសិនជា​គាត់​បើកហាង​មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គឺ​មាន​តែ​គាត់​ទេ​ដែល​ជា​អ្នក​promote ដល់​ហាង​របស់​គាត់​ខ្លួនឯង អ៊ីចឹង​ការ​promotion ដដែលៗ​ហ្នឹង​ធ្វើ​ឲ្យ​អតិថិជន​អត់​ចាប់អារម្មណ៍ ដោយសារ​ហាង នីមួយ​ៗ​គេ​មិនមែន​ហៅ​តែ​តារា​ម្នាក់​មក​ផ្សព្វផ្សាយ​ទេ គឺ​ប្តូរ​គ្នា​ទៅ​តាម​សម័យកាល និង​ការ​ពេញ​និយម​របស់​អ្នកទិញ ។

២-​ប្រព័ន្ធ​គ្រប់គ្រង ​៖ តារា​ដែល​គាត់​បើកហាង​ផ្ទាល់ខ្លួន​របស់​គាត់​ភាគច្រើន​ជា​អ្នក​បង្ហាញ​​ម៉ូ​ដ​ខ្លួនឯង លក់ គិត​ចំណេញ​ខាត​លើ​ខ្លួនឯង​ទាំងអស់ ជួនកាល​លក់​អត់​ដាច់ តែ​បើសិនជា​ពេល​ហ្នឹង​គាត់​ទៅ​ដើរ​ម៉ូ​ដ​ឲ្យ​គេ​ផ្សេង​គឺ​បាន​លុយ​ច្រើន​ជាង​នៅ​អង្គុយ​លក់ អី​៊​ចឹ​ង​ធ្វើ​ឲ្យ​តារា​ទាំងនោះ​បោះបង់​អាជីវកម្ម​ហ្នឹង ហើយ​សុខចិត្ត​បង្ហាញ​ម៉ូត​ទិ​ឲ្យ​ក្រុមហ៊ុន ផ្សេង​ៗ នេះ​គឺ​ពាក់ព័ន្ធ​នឹង​ឯកទេស​គ្រប់គ្រង ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើការ​គ្រប់មុខ​បាន​ទេ ហើយ​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​ចំណេញ​គឺ​ត្រូវ​ប្រគល់​អាជីវកម្ម​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង​គ្រប់គ្រង ហើយ​យើង​គ្រាន់តែ​ជា​អ្នកតំណាង​បាន​ហើយ ។

៣-​ឥ​រិយាប​ថ​របស់​អតិថិជន​ ៖ គឺ​ត្រូវ​សិក្សា​ទៅ​លើ​ផលិតផល និង​ឥរិយាបថ​របស់​អ្នក​ទិញ​ជា​ចម្បង ។ គ្រប់​ក្រុមហ៊ុន​គឺ​គេ​មាន​អ្នកជំនាញ​ខាង​អង្គុយ​គិត​ថា​តើ​នេះ​ជា​ចរន្ត​សម័យ​កាល​អី ទំនិញ​ណាខ្លះ​អាច​លក់​បាន ឬ​ផលិតផល​ណាខ្លះ​លក់​ទៅ​បាន​ចំណេញ​ច្រើន ប៉ុន្តែ​ចំពោះ​តារា​ភាគច្រើន​គឺ​គាត់​មិន​បាន​សិក្សា​ទៅ​លើ​ទីផ្សារ​ប៉ុន្មាន​ទេ គឺ​គាត់​មើល​តាម​អ្វី​ដែល​គាត់​ស្រឡាញ់ ហើយ​គិត​ថា​ពេល​គាត់​ពាក់​ទៅ​គឺ​មាន​អ្នកទិញ​ច្រើន ហើយ​ពាក់​តាម​ដែរ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ