ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​ប្លន់​សម្លា.ប់​រត់គេច​ខ្លួន​៣​ឆ្នាំ​ចាប់​បាន​ហើយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ១៣១ ដក​.​ប​ច​ខ របស់​សាល​ដំបូង​ខេត្តកណ្តាល​ស្តី​ពី​ករណី ឃាតកម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ១៣១ ដក​.​ប​ច​ខ របស់​សាល​ដំបូង​ខេត្តកណ្តាល​ស្តី​ពី​ករណី ឃាតកម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​ដោយ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​ជំនាញ​ដែល​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​បាន​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី (​ហៅ ទី​) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​ជា​ជន​ដៃដល់​បាន​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម​គិត​ទុកជា​មុន​បាន​មក​សម្ងំ​លាក់ខ្លួន និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្ន្ង​ង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ប្រតិបត្តិការ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​បន្ថែម​ថា ពេលធ្វើការ​សាកសួរ​របស់​កម្លាំង​ជំនាញ​ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី (​ហៅ ទី​) បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ រូបគេ​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ផា​រ៉ូ​ត និង​ជន​រង​គ្រោះ​ឈ្មោះ លី បាន​ជិះ​ម៉ូតូ​ទាំង​០៣​នាក់ (​ម៉ូតូ​របស់​ជន​រង​គ្រោះ​) ទៅ​សេព​គ្រឿងញៀន​នៅ​ក្នុង​ព្រៃ​ឬ​ស្សី ក្រោយ​វត្ត​ពោធិសាត់ ខេត្តកណ្តាល ពេល​សេព​គ្រឿងញៀន​រួច​ក៏​មានការ​ទាស់សម្តី​គ្នា​ជាមួយ​ជន​រង​គ្រោះ ហើយ​រូបគេ និង​ឈ្មោះ ផា​រ៉ូ​ត ក៏​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ និង​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់​រឹត​.​ក​ជន​រង​គ្រោះ និង​យក​សោរ​ម៉ូតូ​ចាក់​ទៅ​លើ​បំពង់​.​ក​ជន​រង​គ្រោះ​បំណង​សម្លាប់​បំបិទមាត់​តែ​ម្តង ។

បន្ទាប់​មក​រូបគេ និង​ឈ្មោះ ផា​រ៉ូ​ត បាន​យក​ទ្រព្យសម្បត្តិ​នៅ​ជាប់​ខ្លួន​របស់​ជន​រង​គ្រោះ និង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ ។ ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​រួច​រូបគេ បាន​គេចខ្លួន​មក​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បាន​ប្រមាណ​០៤​ខែ​រួច​រូបគេ​បាន​គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្តសៀមរាប​ក្នុងអំឡុងពេល​រស់នៅ​ខេត្តសៀមរាប​រូបគេ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ទីនោះ ហើយ​បាន​គេច​មក​សម្ងំ​លាក់ខ្លួន​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​តែ​ម្តង ។

លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​លោក​បាន​កសាង​សំណុះ​រឿង​បញ្ជូន​ជនសង្ស័យ​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ