ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូ ម័​រ ទិញ​ផ្ទះ​ថ្មី​រាប់​ម៉ឺន​ដុល្លារ ទាំង​ខ្លាច​គេ​សង្ស័យ​មាន​អ្នក​ឧបត្ថម្ភ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​វ័យក្មេង​អន រ៉ា​ស៊ី​សុ​មេត្តា ហៅ​ណូ​ម័​រ បាន​ទិញ​ផ្ទះ​ថ្មី​មួយ​ជុង​បន្ថែម​ទៀត មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។ ផ្ទះ​១​ជុង​នោះ​ស្ថិត​នៅ​តំបន់​ចម្ការ​ដូង​មាន​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​វ័យក្មេង​អន រ៉ា​ស៊ី​សុ​មេត្តា ហៅ​ណូ​ម័​រ បាន​ទិញ​ផ្ទះ​ថ្មី​មួយ​ជុង​បន្ថែម​ទៀត មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

ផ្ទះ​១​ជុង​នោះ​ស្ថិត​នៅ​តំបន់​ចម្ការ​ដូង​មាន​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ នាង​បាន​ទិញ​ជា​កាដូ​ពិសេស​សម្រាប់​ជូន​ម្ដាយ ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ប៉ុន្តែ​ផ្ទះ​នេះ​នាង​មិន​មាន​បំណង​ទិញ​ស្នាក់​នៅឡើយ ព្រោះ​នាង​មានផ្ទះ​១​ជុង​ទៀត​នៅ ម្ដុំ​ផ្លូវ​២០០៤ ជិត​វត្ត​អង្គ​តា​មិ​ញ ដែល​កំពុង​តែ​ស្នាក់​នៅ​ជាមួយ​ម្ដាយ​បច្ចុប្បន្ន ។

ណូ​ម័​រ បាន​បង្ហោះ​រូបភាព​ដោយ​ភ្ជាប់​ជាមួយ​ផ្ទះ​ថ្មី​របស់​នាង ជាមួយនឹង​សារ​ថា «​អូន​សុខចិត្ត​លះបង់​ការ​ធ្វើ​ច្រមុះ​ដើម្បី​យក​លុយ​មក​បង្កប់​ទិញ​ផ្ទះ​មួយ​ល្វែង​ទៀត​ជា​កាដូ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ជូន​អ្នក​ម្តាយ គ្រាន់​ឲ្យ​អ្នក​ម្តាយ​ដាក់​ជួល​បាន​កម្រៃ​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ដៃ​គាត់​ដែរ ។ សូមអ្នក​ម្តាយ​ចាំ​ថា ទោះ​គ្មាន​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​ក៏​សេចក្តី​គោរព​អាណិត​ស្រលាញ់​របស់​កូន​តែង​មាន​ចំពោះ​អ្នក​ម្តាយ​គ្រប់​វិនាទី » ។

អន រ៉ា​ស៊ី​សុ​មេត្តា ហៅ​ណូ​ម័​រ បញ្ជាក់​ថា សម្រាប់​ប្រាក់​ដែល​យក​មក​ទិញ​ផ្ទះ​ទាំង​២​ជុង​នេះ គឺ​មិន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ចាំ​ជួយ​នោះ​ឡើយ ពោល​គឺ​បាន​មក​ពី​កម្លាំង​ញើស​ឈាម​ក្នុង​អាជីព​សិល្បៈ និង​ការងារ​រកស៊ី​របស់​នាង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។

កញ្ញា​អន រ៉ា​ស៊ី​សុ​មេត្តា ហៅ​ណូ​ម័​រ ថ្មី​ៗ​នេះ​កំពុង​តែ​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ទស្ស និកជន ព្រោះតែ​ទេព​កោ​ល​ស្យ និង​សម្រស់​របស់​នាង ទាំង​ការ​សម្ដែង និង​ពិធី​ការិនី ធ្វើ​ឲ្យ​នាង​លេចធ្លោ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ណូ​ម័​រ ទើបតែ​បោះ​ជំហាន​ចូល​សិល្បៈ​ជាង ៣​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​តារា​សម្ដែង និង​ជា​ពិធី​ការិនី​តូច​ច្រឡឹង​រូប​នេះ​ហាក់ដូចជា​រាសី​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ។ តារា​រូប​នេះ​តែងតែ​ប្តូរ​រថយន្ត​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​នាង​ទើបតែ​ទិញ​ផ្ទះ​១​ល្វែង​កាលពី​ជាង​១​ឆ្នាំ​មុន ។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​ស្នេហា​វិញ ណូ​ម័​រ​ធ្លាប់​បាន​បញ្ជាក់​ថា នាង​ចង់​ពន្យារ​ពេល​​យ៉ាងតិច​៣​ទៅ​៤​ឆ្នាំ​ទៀត​ដែរ ដើម្បី​សម្រេចចិត្ត​ទទួលយក​ស្នេហា ព្រោះតែ​ពេល​នេះ​នាង​កំពុង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន និង​ចង់​មានឱកាស​ជួយ​ដល់​ក្រុម​គ្រួសារ​ឲ្យ​បាន​ច្រើន​ជាង​នេះ ពិសេស​នាង​មិន​ចង់​ទទួលយក​ស្នេហា​ដែល​មិន​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ