ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​យ​ឡែ​ន​ឌ័​របើក​ធ្លាក់​ផ្លូវ​បុក​រះ​ប៉ើង​ទាំង​តូប ប៉ើង​ទាំង​ម្ចាស់​តូប

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង បាន​បើក​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ជ្រុល​ទៅ​បុក​រះ​តូប​លក់ និង​ផ្ទះ​អ្នកស្រុក​រហូត​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ កុម្ភៈ…

ខេត្តព្រៃវែង ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង បាន​បើក​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ជ្រុល​ទៅ​បុក​រះ​តូប​លក់ និង​ផ្ទះ​អ្នកស្រុក​រហូត​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ កុម្ភៈ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ស្ថិត​ក្នុងភូមិ​ស្វាយ​អាត់ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ។

ស្ត្រី​រង​គ្រោះជា​អ្នកលក់​សាច់​គោ​ម្នាក់​ឈ្មោះ ភាន់ ស៊ិ​ក អាយុ​២១​ឆ្នាំ ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង និង​ក្មេង​ស្រី​ម្នាក់​ឈ្មោះ សឿ​ន សូ អាយុ​២​ឆ្នាំ ត្រូវជា​កូន​ស្ត្រី​រង​គ្រោះ​បាន​រង​របួសធ្ងន់​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២R.៧៩៩២ មាន​ម្ចាស់​ឈ្មោះ ទេស ចាន់​ថុ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រង​របួសធ្ងន់ មាន​ទីលំនៅ​ក្នុងភូមិ​ម៉ាស៊ីនទឹក ឃុំ​ម៉ាស៊ីនទឹក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​រួម​ដំណើរ​ម្នាក់​ជា​ប្រពន្ធ​តែ​គេ​មិន​ស្គាល់ឈ្មោះ រង​របួសស្រាល​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​​ពី​កើត​ទៅ​លិច ពេល​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ជ្រុល​ទៅ​បុក​តូប​លក់​សាច់​គោ​ដែល​ស្ត្រី​រង​គ្រោះ និង​កូន​កំពុង​អង្គុយ​លក់ បណ្តាល​ឱ្យ​តូប​លក់ និង​​សាច់​គោ ព្រមទាំង​ម្ចាស់​ប៉ើង​ខ្ចាត់ខ្ចាយ ហើយ​រថយន្ត​ក៏​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​​ហុងដា C125 ពណ៌​ខ្មៅ ដែល​ម្ចាស់​បញ្ឈរ​ទុក​ក្បែរ​នោះ ។ នៅ​មិន​អស់​ល្បឿន​ទៀត​រថយន្ត​បន្ត​ទៅ​បុក​ជញ្ជាំង​ផ្ទះ​របស់​ឈ្មោះ ឯក សុខ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ បាក់​អស់​១​ផ្ទាំង​ធំ និង​ជ្រុល​ទៅ​បុក​ផ្ទះ​របស់​ឈ្មោះ កៅ វិចិត្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាក់​អស់​១​ផ្ទាំង​ធំ​ទៀត ទើប​ទៅ​មុខ​លែង​រួច​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើ​ខ្លួន​ជន​បង្ក​គឺ​មាន​ក្លិន​ស្រា​ជា​ខ្លាំង​នោះ ទើប​សន្និដ្ឋាន​ថា គ្រោះថ្នាក់​នេះ គឺ​បង្ក​ឡើង​ដោយសារ​ម្ចាស់​រថយន្ត​ស្រវឹងស្រា ហើយ​បើក​ទាំង​ស្រវឹង​យ៉ាង​លឿន ទើប​គ្រប់គ្រង​រថយន្ត​មិន​បាន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​។ ដោយឡែក​ជន​បង្ក​អះអាង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​តែ​មាន​សត្វ​អ្វីមួយ​រត់​កាត់មុខ​រថយន្ត ទើប​រូប​គាត់​ខំ​បួង​ចង្កូត​គេច ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ទៅ​បុក​រះ​តូប​លក់ដូរ និង​ផ្ទះ​អ្នកស្រុក​បែប​នេះ​ទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ចំណែក​កុមារ​រី​រង​គ្រោះ ព្រមទាំង​ជន​បង្ក និង​ប្រពន្ធ ត្រូវ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ រីឯ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​ដោះស្រាយ​នៅឡើយ​ទេ ព្រោះ​ភាគី​បង្ក​កំពុង​ដេកពេទ្យ​នៅឡើយ តែ​ទោះ​យ៉ាង​ណា​ជន​បង្ក​ក៏​ស្ថិត​នៅ​ក្រោយ​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ