ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​បុក​ស្លាក​ប៉ាណូ​បាក់​.​ក​ស្លា.ប់ មាន​អ្នក​ឆ្លៀត​លួច​រ៉ឺ​ម៉ក់​បាត់​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ស្លាក​បា​ណូ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​បែកក្បាល និង​បាក់​.​ក​ស្លាប់​នៅ​នឹង​កន្លែង​ហេតុ​ហើយ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​បាត់​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងភូមិ​ឬ​ស្សី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ស្លាក​បា​ណូ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​បែកក្បាល និង​បាក់​.​ក​ស្លាប់​នៅ​នឹង​កន្លែង​ហេតុ​ហើយ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​បាត់​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ហ៊ី​ម ប៉ុន​នឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​កាត់​កញ្ចក់ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ស្ពានដែក​ចំការ​ដូង ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​ភូមិ​បឹង​ស្រែ ឃុំ​បឹង​ស្រែ ស្រុក​មង្គលបុរី ខេត្តតាកែវ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​មិនដឹង​ថា​ចេញពី​ផឹក​នៅ​កន្លែង​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេ​តុ​បុរី​សូ​នី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បុក​ក្បាល​នឹង​ស្លាក​ប៉ាណូ​រហូត​បាក់​.​ក​ស្លាប់​នៅ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ហើយ​ស្រាប់តែ​មាន​ជន​ឆ្លៀតឱកាស​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​បាត់​ពី​កន្លែង​កើតហេតុ​ពេល​នោះ​ដែរ​ដំណឹង​នេះ​បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុម​គ្រួសារ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើ​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​ទប់​អារម្មណ៍​មិន​បាន​មាន​អ្នកខ្លះ​យំ​រហូត​ទាល់តែ​សន្លប់​បាត់ស្មារតី ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ហើយ​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ