ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូន​ទន្ទឹងរង់ចាំ​ផ្លូវ​មិនឃើញ​នាំ​គ្នា​ដើរ​រក ក៏​ប្រទះ​ឃើញ​គួរ​ឱ្យ​សង្វេគ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះទូក​ទៅ​លើក​លប​កើត​ខ្យល់គ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ប្រឡាយ​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន​គួរ​ឱ្យ​អាសូរ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ប្រមាណ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៧ កុម្ភៈ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ត្រពាំង​តា​វ…

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះទូក​ទៅ​លើក​លប​កើត​ខ្យល់គ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ប្រឡាយ​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន​គួរ​ឱ្យ​អាសូរ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ប្រមាណ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៧ កុម្ភៈ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ពុធ ខេ​ង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើត​ហេតុ​​ខាងលើ​។

យោង​តាម​សាច់ញាតិ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​តែងតែ​ជិះទូក​ទៅ​លើក​លប​ជា​រៀង​រាល់​ព្រឹក​ដោយ​មានកូន​ប្រុស​ទៅ​ជាមួយ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ជន​រង​គ្រោះ​បានឱ្យ​ម៉ូតូឌុប​ទៅ​ទំលាក់​នៅ​មាត់​ប្រឡាយ រួច​ជិះទូក​ទៅ​តែ​ម្នាក់ឯង ហើយ​កូន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​។ ក្រោយមក​កូន និង​ប្រពន្ធ​ទន្ទឹង​មើលផ្លូវ ដើម្បី​ប្តី​យក​ត្រី​ធ្វើ​ម្ហូប ចេះ​តែ​មិនឃើញ​ក៏​ឆ្ងល់​នាំ​គ្នា​ដើរទៅ​តាម​រក​មើល ស្រាប់តែ​ឃើញ​តែ​ទូក​បាត់​មនុស្ស ដោយ​សង្ស័យ​ក៏​ចុះ​មុជ​រាវ​ក្នុង​ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ​។

បើ​តាម​ប៉ូលិស​ស្រុក​អន្លង់​វែង​បានដឹង​ថា ក្រោយ​ពី​ទទួល​នូវ​ព័ត៌មាន​ពី​គ្រួសារ​ជន​រង​គ្រោះ​​រួច​មក សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​សព ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​កើត​ខ្យល់គ ហើយ​ធ្លាក់​ចូល​ក្នុង​ទឹក​ដោយ​ពុំ​មាន​អ្នក​ជួយ​សង្គ្រោះ ទើប​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ក៏​អាច​ថា​បាន​ដែរ ព្រោះ​គ្មាន​ស្លាកស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ