ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេបញ្ជាការ ៖ គ្រប់​កងកម្លាំង​ត្រូវ​ពង្រឹង​លើ​ការងារ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ខាង​មុខ​នេះ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​កម្ម​វិធីបូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា​សន្តិសុខ​ប្រចាំឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ឆ្នាំ​២០១៨ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​​ឧត្តមសេនីយ៍ត្រី អ៊ុ​ក…

ខេត្តបាត់ដំបង ៖ ក្នុង​កម្ម​វិធីបូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា​សន្តិសុខ​ប្រចាំឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ឆ្នាំ​២០១៨ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដោយ​មាន​មន្ត្រី​ក្នុង​មន្ទីរ អាវុធហត្ថ ស្នងការ សរុប​ប្រមាណ​១៥០​នាក់​បាន​ចូលរួម​។

លោក​វរសេនីយ៍ឯក ហួម ខ្វែក មេបញ្ជាការ​រង បាន​អាន​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​សកម្មភាព ថែរក្សា​សន្តិសុខ​ក្នុង​សង្គម ការពារ​ប្រទេស កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ជាមួយ​គ្រប់​តាម​បណ្តា​អង្គភាព ការងារ​ពង្រឹង​កងកម្លាំង​ផ្នែក​អប់រំ​ចិត្តសាស្ត្រ នយោ​បាយ ធានា​ជីវភាព បំប៉ន​បន្ថែម​ការ​ហ្វឹកហ្វឺន និង​ការ​កែទំរង់​ក្នុង​អង្គភាព​ដើម្បី​ធានា​បាន​គុណភាព​របស់​កងទ័ព​។ បន្ទាប់​មក​មេបញ្ជាការ​តាម​ទិស​នីមួយ​ៗ​តាម​ព្រំដែន ផ្នែក​សឹក​រង បាន​រាយការណ៍​លំអិត​បន្ថែម​ទៀត​អំពី​ការ​ធានា​បាន​ផ្នែក​សន្តិសុខ និង​ជីវភាព​របស់​កងទ័ព និង​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​តួនាទី​ដល់​នាយទាហាន​មួយ​ចំនួន ដើម្បី​ពង្រឹង​ការងារ​តាម​បណ្តា​អង្គភាព​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​បាន​បញ្ជាក់​ថា តាម​បណ្តា​អង្គភាព​ឃើញ​ថា មានការ​រីក​ចំរើន​ច្រើន គឺ​មក​ពី​មានការ​ធ្វើ​ទស្សនៈ​សិក្សា​ស្វែង​យល់​ការ​កសាង​អង្គភាព​រឹក​មាំ​លើ​គ្រប់​វិស័យ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​យក​ទៅ​អនុវត្តន៍​បន្ត​។ លោក​បាន​បន្ថែម​រាល់​ការងារ​កងទ័ព គឺ​រក្សា​ឲ្យ​បាន​ផ្នែក​សន្តិសុខ​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច អន្តរាយ​ដល់​ប្រទេស​ជាតិ​នោះ គឺ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ការ​បង្កើត​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​ដែល​បណ្តាល​ឲ្យ​មាន​ជា​បាតុកម្ម ហិង្សា ដុត​បំផ្លាញ បង្ក​អសន្តិសុខ​ដោយ​មាន​បរទេស​គាំទ្រ​នៅ​ពីក្រោយ និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​ទៀត​មិន​ឲ្យ​មានការ​កើតឡើង​ឡើយ​។

លោក​មេបញ្ជាការ​បាន​ផ្តាំផ្ញើ​គ្រប់​កងកម្លាំង​ដែល​បាន​ទទួល​តួនាទី​ថ្មី​ពង្រឹង​លើ​ការងារ​ឲ្យ​មានគុណ​ភាព ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ហើយ​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​បន្ថែម​ទៀត​តាម​អភិក្រម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​មក​មាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ព្រោះ​អភិក្រម​នេះ គឺ​អាច​​ជួយ​តម្រង់​ទិស​ឲ្យ​គ្រប់​បណ្តា​កងកម្លាំង​យើង​មានគុណ​ភាព និង​ប្រសិទ្ធភាព​បំផុត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ