ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ជនសង្ស័យ​រៀប​គម្រោង​ទុកជា​មុន​ចាំ​ធ្វើ​ស៊ី​តែ​ម្តង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​រត់​តាក់ស៊ី​ក្រហម​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ហៅ​ដឹក​ទៅ​រង់ចាំ​ទទួល​ប្រពន្ធ​របស់​គេ​បាន​នាំ​យក​ទៅ​រឹត​.​កកាប់​ប្លន់​យក​រថយន្ត​បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួច​ច្រាន​ទន្លាក់​ពីលើ​រថយន្ត​រួច​ព្យាយាម​បើក​រត់គេច​ខ្លួន​ដល់​ពេល​ដឹង​ថា រថយន្ត​នោះ​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស​ហើយ​មាន​អ្នក​តាម​ទៀត​នោះ​ស្រាប់តែ​យក​រថយន្ត​ទៅ​ប្លុង​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​ការ​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​រត់​តាក់ស៊ី​ក្រហម​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ហៅ​ដឹក​ទៅ​រង់ចាំ​ទទួល​ប្រពន្ធ​របស់​គេ​បាន​នាំ​យក​ទៅ​រឹត​.​កកាប់​ប្លន់​យក​រថយន្ត​បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួច​ច្រាន​ទន្លាក់​ពីលើ​រថយន្ត​រួច​ព្យាយាម​បើក​រត់គេច​ខ្លួន​ដល់​ពេល​ដឹង​ថា រថយន្ត​នោះ​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស​ហើយ​មាន​អ្នក​តាម​ទៀត​នោះ​ស្រាប់តែ​យក​រថយន្ត​ទៅ​ប្លុង​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​ការ​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​រថភ្លើង​ភូមិ​ក្រោលគោ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​មានឈ្មោះ ញា​ញ់ សុខ​គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើក​តាក់ស៊ី​ម៉ែត្រ​ក្រហម ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ជន​រង​គ្រោះ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៦២៣៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្រុស​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នៅ​វេលា​ម៉ោង​១០​យប់​រូប​គាត់​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​ប្អូន​ជន​រង​គ្រោះ​រហូត​ហើយ​បាន​ទូរស័ព្ទ​ហៅ​ប្អូន​ឲ្យ​មក​ដឹក​ម៉ូយ​ម្នាក់​នៅ​ម្តុំ​ផ្សារ​រាត្រី តែ​ប្អូន​បាន​ប្រាប់​មក​វិញ​ថា ជាប់រវល់​ដឹក​ម៉ូយ​យក​ទៅ​ឬ​ស្សី​កែវ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ប្អូនប្រុស​បាន​ទូរស័ព្ទ​មក​ប្រាប់​វិញ​ថា ជនសង្ស័យ​បាន​ឲ្យ​នៅ​រង់ចាំ​យកប្រពន្ធ​របស់​គេ​ទៀត ។ លុះដល់​ម៉ោងជាង​១១​យប់​គាត់​បាន​ទូរស័ព្ទ​ទៅ​ទៀត​តែ​អត់​មាន​អ្នក​លើក​ទើប​មានការ​ភ្ញាក់ផ្អើល ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឃើញ​រថយន្ត​មួយ​គ្រឿង​ឈប់​នៅ​នឹង​កន្លែង​កើតហេតុ​ជាង​មួយ​ម៉ោង​មក​ហើយ គឺ​ជន​រង​គ្រោះ​រង់ចាំ​ប្រពន្ធ​ជនសង្ស័យ​ជា​លេស​ចាញ់បោក​ល្បិច​ជនសង្ស័យ​ដែល​បាន​រៀប​គំរោង​ទុកជា​មុន ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​យក​ខ្សែ​ហ្វ្រាំង​ម៉ូតូ​រឹត​.​ក​ជន​រង​គ្រោះ​ផ្ទប់​ជាប់​ជាមួយ​កៅអី​រថយន្ត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​រើ​បំរាស់​រហូត​ចេញ​ក្រៅ​រថយន្ត​មានការ​ប្រតាយប្រតប់​គ្នា​តែ​ត្រូវ​បាន​ជនសង្ស័យ​ដក​កាំបិត​បុ័ងតោ​ដែល​បាន​លាក់​ទុក​ជាប់​នឹង​ខ្លួន​កាប់​ជា​ច្រើន​កាំបិត​ត្រូវ​ចំ​ក្បាល និង​ដៃ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ប្រកាច់​នៅ​ក្នុង​ថ្លុកឈាម​ធ្វើ​ជនសង្ស័យ​មានឱកាស​បាន​ឡើង​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ​ហើ​ត​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ និង​បោះដៃ​តាម​វិទ្យុទាក់ទង​ឲ្យ​សមត្ថកិច្ច​គ្រប់​ខណ្ឌ​ចុះ​ជួយ​អន្តរាគមន៍​ផង ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចេញ​អន្តរាគមន៍ និង​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​បើក​យក​ទៅ​ប្លុង​ចោល​នៅ​នឹង​ម្តុំ​ផ្លូវ​លេខ​៦១ សង្កាត់​ផ្សារ​ទី​១ ខណ្ឌដូនពេញ ចំណែក​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ដោយសារ​តែ​រថយន្ត​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស និង​មាន​ប្រព័ន្ធ​វិទ្យុទាក់ទង​របស់​ក្រុម​តាក់ស៊ី​បំពាក់​នៅ​ក្នុង​រថយន្ត​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ទាក់ទង​ទៅ​ខណ្ឌ​ឬ​ស្សី​កែវ​ឲ្យ​មក​យក​រថយន្ត​ទៅ​រក្សា​ទុក​នឹង​ធ្វើ​កំណត់ហេតុ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សម្ថ​កិច្ច​កំណត់​មុខសញ្ញា​ឈាន​ដល់​ការ​ចាប់ខ្លួន​មក​ដាក់ទោស​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ