ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ស្រវឹង​បើក​បុក​ប៉ូលិស​ហោះ​ផ្លោង​ចឹ​ង​ហ្មង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ឡិច​ស៊ីសម​ក​ដល់​ចំណុច​ត្រួតពិនិត្យ​ច្បាប់​ច​រាចរណ៍​មិន​ព្រម​ឈប់​ឲ្យ​សម​ត្ថិ​ច្ច​ត្រួតពិនិត្យ​បាន​បើករថយន្ត​បុក​មន្ត្រី​នគរបាល​អន្តរាគមន៍​ក្រុង​ម្នាក់​ហោះ​ផ្លោង​ទៅ​បុក​កញ្ចក់​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ត្រូវ​ឃាត់​បាន​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ឡិច​ស៊ីសម​ក​ដល់​ចំណុច​ត្រួតពិនិត្យ​ច្បាប់​ច​រាចរណ៍​មិន​ព្រម​ឈប់​ឲ្យ​សម​ត្ថិ​ច្ច​ត្រួតពិនិត្យ​បាន​បើករថយន្ត​បុក​មន្ត្រី​នគរបាល​អន្តរាគមន៍​ក្រុង​ម្នាក់​ហោះ​ផ្លោង​ទៅ​បុក​កញ្ចក់​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ត្រូវ​ឃាត់​បាន​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ក្រុង​បាន​ធ្វើការ​ដាក់​បារាស​ត្រួត​ពិត​និត្យ​ជាតិ​អាកុល និង​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​ម្តុំ​ឃាំង​សាំង​ស៊ូ​គី​មិច ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-១៥៣០ ជិះ​គ្នា​៣​នាក់​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ត្រូវ​បាន​សមត្ថ​ក​កិច្ច​សុំ​ត្រួតពិនិត្យ និង​វាស់​ជាតិ​អាលកុល​តែ​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស​មិន​បាន​ឈប់​នោះ​ទេ​បាន​បន្ថែម​ល្បឿន​បើក​ទៅ​បុក​ចំ​នគរបាល​អន្តរាគមន៍​ក្រុង​ម្នាក់បណ្តាល​ឱ្យ​ហោះ​ផ្លោង​ទៅ​បុក​កញ្ចក់​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូក និងមិន​បាន​ឈប់​នោះ​ទេ រថយន្ត​បន្ត​បើករ​ត់ទៅ​ដល់​ជិត​យឿ​ត្រី​សង្កាត់​ច្រាំង​ចំរេះ​១ ស្រាប់តែ​រថយន្ត​អស់​សាំង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​ជិះ​ក្នុង​រថយន្ត​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ