ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បងប្អូន​ថ្លៃ​នាំ​ប្រពន្ធ​គេចវេស​ពី​ខ្លួន​វាយ​ផ្អើល​ថ្ងៃ​ចូល​ឆ្នាំ​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រៀប​ការ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​ទាន់​បាន​១​ឆ្នាំ​ផង​ចេះ​តែ​ប្រេះឆា​ក្នុង​គ្រួសារ​ទ្រាំ​មើល​នឹង​ភ្នែក​ពិបាក​ពេក​សាច់ញាតិ​បងប្អូន​ខាង​ស្រី​នាំ​នាង​ជា​ប្រពន្ធ​គេច​ឲ្យ​ផុត​ពីមុខ​ប្តី​មួយ​រយៈ​បែរជា​ប្រទះ​ពាក្យ​ក្លាយជា​សង្គ្រាម​សម្តី​ទីបំផុត​ផ្ទុះ​សង្គ្រាម​លើ​ផ្ទះ​ជួល​រវាង​បងប្អូន​សាច់ថ្លៃ​វាយ​ផ្អើល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​ប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍​នាំ​ខ្លួន​ជន​រង​របួស​ទាំង​៥​នាក់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហេតុការណ៍​នេះ​បង្ករ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ រៀប​ការ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​ទាន់​បាន​១​ឆ្នាំ​ផង​ចេះ​តែ​ប្រេះឆា​ក្នុង​គ្រួសារ​ទ្រាំ​មើល​នឹង​ភ្នែក​ពិបាក​ពេក​សាច់ញាតិ​បងប្អូន​ខាង​ស្រី​នាំ​នាង​ជា​ប្រពន្ធ​គេច​ឲ្យ​ផុត​ពីមុខ​ប្តី​មួយ​រយៈ​បែរជា​ប្រទះ​ពាក្យ​ក្លាយជា​សង្គ្រាម​សម្តី​ទីបំផុត​ផ្ទុះ​សង្គ្រាម​លើ​ផ្ទះ​ជួល​រវាង​បងប្អូន​សាច់ថ្លៃ​វាយ​ផ្អើល​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​ប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍​នាំ​ខ្លួន​ជន​រង​របួស​ទាំង​៥​នាក់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហេតុការណ៍​នេះ​បង្ករ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ភាគី​ទី​១​មានឈ្មោះ ស៊ឹ​ម សឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់​, ទី​២-​ឈ្មោះ ជុំ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់​, ទី​៣-​ឈ្មោះ ស៊ឹ​ម សន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៤-​ឈ្មោះ ស៊ឹ​ម សិន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទាំង​៤​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ដោយឡែក​ភាគី​ទី​២​មាន​តែ​ម្នាក់​ឈ្មោះ ជ័យ ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ទាំង​៥​សុទ្ធ​សឹង​ជា​បងប្អូន​បងថ្លៃ​នឹង​គ្នា​តែ​ដោយសារ​មាន​បញ្ហា​ក្នុង​គ្រួសារ​បុរស​ឈ្មោះ ជ័យ ចាន់ ជា​សាច់ញាតិ​ចោទ​ថា ចេះ​តែ​រករឿង​ប្រពន្ធ​ទើប​ទ្រាំ​លែង​បាន​បងប្អូន​នាំ​គ្នា​យកប្រពន្ធ​ទៅ​លាក់​ទុក​នៅ​កន្លែង​ផ្សេង ដើម្បី​កុំ​ឲ្យ​ប្តី​ចេះ​តែ​រករឿង​ពេក​ស្រាប់តែ​មក​ដល់​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ រឿងរ៉ាវ​សម្តី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទើប​ឈាន​ដល់​ផ្ទុះ​ហិង្សា​ដាក់​គ្នា​វាយ​ទៅ​មក​គ្មាន​អ្នក​ចាញ់ ហើយ​ក៏​គ្មាន​អ្នក​ឈ្នះ​មាន​តែ​អ្នក​រង​របួស​គឺ​ទាំង​៥​នាក់​តែ​ម្តង ស្រី​ម្នាក់​ផង​ដែរ សុទ្ធសឹងតែ​ប្រលាក់​ឈាម​ជោក​ក្បាល​ដូច​គ្នា ។

ករណី​ខាងលើ​ខណៈ​ដែល​បន្ត​បណ្តែតបណ្តោយ​ថ្វី​ត្បិត​តែ​សាច់ញាតិ​បងប្អូន​នឹង​គ្នា​មែន​តែ​ហិង្សា ដែក​ទីប​ជ្រុង​វាយ​សំពង​ទៅ​មក ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២​ចុះ​ទៅ​ឃាត់​មនុស្ស​ទាំង​៥​នាក់​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ចៀសវាង​បង្ក​បញ្ហា​លើ​ផ្ទះ​ជួល​រំខាន​ដល់​ពលរដ្ឋ​ក្បែរ​ខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ