ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​នាំ​ចៅ​ដើរ​ឆ្លងថ្នល់​ទៅ​មើល​គេ​រាំ​ធុងបាស​រថយន្ត​បុក​ស្លា.ប់​ពីរ និង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​ដ៏​រន្ធត់ បាន​កើតឡើង​កាល​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ…

ខេត្តកំពង់ធំ ៖ ហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​ដ៏​រន្ធត់ បាន​កើតឡើង​កាល​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ ជីដូន​បាន​ដឹក​ដៃ​ចៅប្រុស​ស្រី​ពីរ​នាក់​ដើរ​ឆ្លងថ្នល់​ពី​លិចទៅ​កើត ក្នុង​គោលបំណង​ទៅ​មើល​គេ​រាំ​ធុងបាស​នៅ​ក្នុងភូមិ ខណៈនោះ​គេ​ឃើញ​រថយន្ត​សាំង​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-៨០៩៧ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​បុក​ចំ​ជីដូន និង​ចៅ​ដែល​កំពុង​តែ​ដើរ​ឆ្លងថ្នល់ យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​យាយ និង​ចៅ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ចៅ​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​ឃើញ​ដូច្នោះ​ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ស្ត្រី​រង​គ្រោះ​ត្រូវជា​ជី​ដួន​ឈ្មោះ សេង ណា អាយុ​៤៥​ឆ្នាំ (​ស្លាប់​) ទី​២.​ចៅស្រី​ឈ្មោះ ឃាត់ សំណាង អាយុ​៦​ឆ្នាំ (​ស្លាប់​) និង​ទី​៣.​ឈ្មោះ ផល សុ​ផាត ភេទ​ប្រុស អាយុ​១៨​ខែ (​របួសធ្ងន់​) អ្នក​ទាំង​៣​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេក​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​រួច សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បងប្អូន​សាច់ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី កុមា​រា​រង​គ្រោះ​បងប្អូន​ដឹង​យក​ទៅ​ស​ង្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក រថយន្ត​សាំង​យ៉ុ​ង​ត្រូវ​បាន​អូស​យក​ទៅ​រក្សារ​ទុក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ